Yearendyearend1140x150

ចិនកំពុងពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្ររបស់ប្រជាជន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការអភិវឌ្ឍប្រទេសចិន។

ចិន៖ "នៅលើផ្លូវអភិវឌ្ឍន៍សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ នរណាម្នាក់ក៏មិនអាចខ្វះបាននោះទេ "។ នេះគឺជាពាក្យសន្យាដែលបក្សកុម្មុយនិស្តចិនបានធ្វើចំពោះប្រជាជនទូទាំងប្រទេសចិន។សន្ទស្សន៍សំខាន់មួយក្នុងការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ គឺគិតមកដល់ឆ្នាំ ២០២០ ប្រជាជនក្រីក្រនៅជនបទដែលគិតតាមស្តង់ដារបច្ចុប្បន្នរបស់ប្រទេសចិនបានសម្រេចការចេញផុតពីភាពក្រីក្រទាំងអស់។

ប្រជាជនក្រីក្រតែងតែជាការព្រួយបារម្ភរបស់លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក លោកអគ្គលេខាធិការ ស៊ីជីនភីង បានអញ្ជើញចុះត្រួតពិនិត្យការងារនៅតំបន់ក្រីក្រជារៀងរាល់ឆ្នាំ ហើយបានធ្វើដំណើរស្ទើរតែពាសពេញតំបន់ក្រីក្របំផុតនៅទូទាំងប្រទេសចិន។គោលបំណងដើមរបស់បក្សកុម្មុយនិស្តចិន គឺចង់ស្វែងរកផលប្រយោជន៍និងសុភមង្គលជូនដល់ប្រជាជននិងសម្រេចការស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិន ក៏ដូចជាខិតខំអស់ពីលទ្ធភាពដើម្បីធ្វើឱ្យប្រជាជនមានជីវភាពកាន់តែល្អប្រសើរ។

ដោយសារមូលហេតុធម្មជាតិនិងប្រវត្តិសាស្រ្ត ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃទីក្រុងយានអាន ខេត្តស្រានស៊ី មានភាពយឺតយ៉ាវ ហើយភារកិច្ចកាត់បន្ថយភាពក្រីក្រមានភាពធ្ងន់ធ្ងរណាស់។ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក ស្ថាប័នហិរញ្ញវត្ថុមជ្ឈិមនិងតំបន់នានាបានទម្លាក់ថវិកាសម្រាប់កាត់បន្ថយភាពក្រីក្រយ៉ាងច្រើនសន្ធឹកជាបន្តបន្ទាប់ គម្រោងស្តីពីថាមពលប្រព័ន្ធ PV សម្រេចបាននូវការគ្របដណ្តប់នៅស្រុកនិងខណ្ឌចំនួន ១៣ យានអានក៏បានក្លាយជាទីក្រុងគំរូលើកដំបូងខាងវិស័យកសាងអរិយធម៌អេកូឡូស៊ីនិងទីក្រុងសាកល្បងធ្វើនគរូបនីយកម្មបែបថ្មីលើកទី៣នៅទូទាំងប្រទេសជាដើម ទីក្រុងចំនួន ៧ ដូចជា ក្រុងក្វាងចូវនិងសិនជិនជាដើមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយក្រុងយានអាន ហើយតំបន់រីកលូតលាស់ក៏បានផ្តល់ការគាំទ្រខាងធនធានមនុស្ស សម្ភារៈនិងតម្រិះប្រាជ្ញាដល់ក្រុងយានអានជាបន្តបន្ទាប់។គិតរហូតដល់ដំណាច់ឆ្នាំ ២០១៨ ស្រុកទាំងអស់នៅក្រុងយានអានសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រទាំងស្រុង។

ភូមិ Shi Badong ធ្លាប់ជាភូមិឆ្ងាយដាច់ស្រយាលមួយនៅខេត្តហ៊ូណាន បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ បច្ចុប្បន្នភូមិនេះត្រូវបានកសាងទៅជាមូលដ្ឋានពហុឧស្សាហកម្មមួយដែលមានឧស្សាហកម្មដូចជា ការដើរកម្សាន្តនៅជនបទ ផ្លែគីវីនិងប៉ាក់ជនជាតិ Miao ជាដើម។ផ្លែគីវីនៅក្នុងតំបន់ក៏ត្រូវបានលក់ក្នុងទីផ្សារហុងកុងនិងម៉ាកាវដែលនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនដល់ប្រជាជនក្នុងតំបន់។

គិតមកទល់ដំណាច់ឆ្នាំ ២០១៩ ប្រជាជនក្រីក្រនៅតាមជនបទទូទាំងប្រទេសបានត្រូវកាត់បន្ថយមកនៅត្រឹម៥៥១ ម៉ឺននាក់ និងស្រុកចំនួនប្រមាណ៣៤០ ទៀតសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ។ឆ្នាំ ២០២០ ជាឆ្នាំចុងក្រោយក្នុងការយកជ័យជម្នះលើការកសាងនូវសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ។សភាពការណ៍រីករាលដាលនៃជំងឺកូវីដ១៩ដែលកើតឡើងជាបន្ទាន់ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសម្រេចពាក្យសន្យាតាមពេលកំណត់ក្នុងឆ្នាំនេះ។ប៉ុន្តែឱ្យតែពួកយើងមានជំនឿចិត្តយ៉ាងមុតមាំ ប្រាកដជានឹងសម្រេចបាននូវបុព្វហេតុដ៏មហិមាដែលមានសារៈសំខាន់ចំពោះប្រជាជាតិចិនក៏ដូចជាមនុស្សជាតិផងដែរ។អត្ថបទរបស់វិទ្យុមិត្តភាពកម្ពុជាចិន៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង