Cct850x100 1

អាស៊ាននិងអូស្រ្តាលី ជួបគ្នាដើម្បីពិភាក្សាពីកូវីដ១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបទេសកម្ពុជា 

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអូស្រ្តាលី នឹងបើកកិច្ចប្រជុំពិសេសតាមរយៈប្រព័ន្ធវីដេអូ ដើម្បីចែករំលែកបទពិសោធន៍ និង រួមគ្នាឆ្លើយតបនឹងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសក្នុងថ្ងៃ ២៩ មិថុនា ឆ្នាំ ២០២០។

កិច្ចប្រជុំពិសេសនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូដែលមានការចូលរួមពីបណ្ដារដ្ឋមន្រ្តីសមាជិកអាស៊ាន ជាមួយនិងអូស្រ្តាលី ដើម្បីចែករំលែកគ្នាទៅវិញទៅមក អំពីបទពិសោធន៍ និងឧត្តម្មានុវត្តន៍ អំពីវិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតជាសកលនេះ។ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបទេសកម្ពុជា ក៏នឹងចូលរួមកិច្ចប្រជុំនេះផងដែរ។

បើតាមគម្រោងរដ្ឋមន្រ្តីទាំងអស់នឹងពិភាក្សាអំពីវិធីសាស្រ្តនានា ដើម្បីពង្រឹងបន្ថែមទៀត ក្នុងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានប្រយោជន៍រួមគ្នា ជាពិសេស កិច្ចសហប្រតិបត្តិការជាក់ស្ដែងនៅក្នុងគ្រោះអាសន្នសុខភាពសាធារណៈ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ១៩។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះដឹកនាំដោយសហប្រធានប្រទេសម៉ាឡេស៊ី ដែលជាអ្នកសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី នាពេលបច្ចុប្បន្ន និង ប្រទេសអូស្រ្តាលី៕ 


Khcct banner

អត្ថបទទាក់ទង