Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

កម្ពុជាប្រកាសគាំទ្រ«ទីម័រឡេស្តេ»ចូលជាសមាជិកពេញសិទ្ធរបស់អាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគាទ្រយ៉ាងពេញទំហឹង ចំពោះការស្នើសុំចូលរបស់ប្រទេសទីម័រឡេស្តេ ក្នុងការចូលជាសមាជិកពេញសិទ្ធរបស់អាស៊ាន។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងថ្ងៃ២៦ មិថុនា ឆ្នាំ២០២០។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ«ភាពស្អិតរមួត និង ការឆ្លើយតប» សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង និងទន្ទឹងរង់ចាំការដាក់បញ្ចូលទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធរបស់អាស៊ាន។

សម្ដេចមានប្រសាសន៍យ៉ាងដូច្នេះថា៖« ខ្ញុំមានសុទិដ្ឋិនិយនថា សមាជិកភាពរបស់ទីម័រឡេស្តេ មិនត្រឹមតែមានសារៈសំខាន់ជាយុទ្ធសាស្រ្តសម្រាប់កម្ពុជា ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងប្រទេសមហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្រាប់ការសម្រេចក្ដីសុបិនរបស់បិតាស្ថាបនិកអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមឆ័ត្រអាស៊ានផងដែរ»។

សម្ដេចបានគូសបញ្ជាក់ថា ក្នុងស្មារតីនេះ គ្រប់គ្នាគួរបន្តធ្វើការយ៉ាងជិតស្និតជាមួយរដ្ឋាភិបាលទីម័រឡេស្តេ ដើម្បីដោះស្រាយបញ្ហាធំៗ ដែលប្រទេសនេះកំពុងជួបប្រទះ ដោយសំដៅដល់ការជួយបំពេញរាល់នីតិវិធី និង លក្ខខណ្ឌតម្រូវចាំបាច់នានា ឱ្យបានឆាប់ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង