Yearendyearend1140x150

សហគ្រាសជាច្រើននៅក្រុងប៉េកាំងខិតខំធានាស្ថិរភាពនៃការផ្គត់ផ្គង់បន្លែបង្ការ ខណៈកូវីដមានឆ្លងថ្មីនៅទីនោះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ បច្ចុប្បន្ននេះ ស្ថាប័ននិងសហគ្រាសជាច្រើននៃទីក្រុងប៉េកាំងកំពុងធ្វើការខិតខំប្រឹងប្រែងដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់បន្លែបង្ការ ឯការផ្សព្វផ្សាយតាមបណ្តាញអ៊ីនធើណេតថាក្រុងប៉េកាំងនឹងផ្តាច់ស្បៀងអាហារជាពាក្យចចាមអារ៉ាម។

លោក WangHongcun អ្នកពិនិត្យការងារនៃមន្ទីរពាណិជ្ជកម្មក្រុងប៉េកាំង បានថ្លែងកាលពីថ្ងៃទី ១៤ខែមិថុនាថា បច្ចុប្បន្ននេះ ស្ថាប័នពាណិជ្ជកម្មគ្រប់ជាន់ថ្នាក់នៃទីក្រុងប៉េកាំងកំពុងចាត់វិធាការជាច្រើន ដើម្បីសម្របសម្រួលប្រភពធនធានទីផ្សារ ដើម្បីបង្កើនការស្តុកស្បៀង និងការផ្គត់ផ្គង់តាមទីផ្សារ។លោកបានណែនាំថា ផ្សារ Xinfadi ជាទីតាំងលក់បន្លែបង្ការដ៏សំខាន់របស់ទី ក្រុងប៉េកាំង ដើម្បីធានាការផ្គត់ផ្គង់ជាប្រក្រតីនូវបន្លែបង្ការនិងផ្លែឈើ ទីក្រុងប៉េកាំងបានកំណត់កន្លែងទិញលក់បន្លែ ផ្លែឈើត្រីសាច់ជាបណ្តោះអាសន្នដែលអាចផ្ទេរបន្លែ ផ្លែឈើពីផ្សារទៅទីតាំងដាក់លក់ជាបណ្តោះអាសន្ននេះវិញ។

ចំណែកផ្សារខ្នាតធំ និងទីផ្សារទំនើបខ្នាតតូច សហគ្រាសពាក់ព័ន្ធបានឱ្យដឹងថា អាចធានាបាននូវស្ថិរភាពនៃប្រភបផ្គត់ផ្គង់ទំនិញសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដូចជាបន្លែ ផ្លែឈើ ត្រី សាច់ អង្ការ ម្សៅមីនិងប្រេងឆាជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ១៩
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង