Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

កូរ៉េខាងជើងថ្កោលទោស«ប្រធានសភាអាម៉េរិក»ជាអ្នកបំផ្លាញសន្តិភាពនៅអាស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានថ្កោលទោសប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ជាអ្នកបំផ្លាញសន្តិភាពអាសី បូករួមទាំងចំពោះការគាំទ្រការរារាំងប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ។

លោកស្រី Pelosi និងសមភាគីកូរ៉េខាងត្បូងលោក Kim Jin-pyo បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង អំឡុងពេលទស្សនកិច្ចលោកស្រីនៅកូរ៉េខាងត្បូង បន្ទាប់ពីលោកស្រីបានបំពេញទស្សនកិច្ចនៅតៃវ៉ាន់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ឲ្យដឹងថា ការលើកឡើងរបស់លោក Pelosi គឺជាផ្នែកមួយនៃគម្រោងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ។ KCNA ក៏បាននិយាយដែរថា លោក Pelosi កំពុងព្យាយាមបង្ហាញពីគោលនយោបាយអរិភាពរបស់អាមេរិកប្រឆាំងនឹងកូរ៉េខាងជើង នឹងមានចេតនាបង្កឲ្យកូរ៉េទាំងពីរឈ្លោះគ្នា។

សេចក្តីថ្លែងការណ៍របស់ KCNA បាននិយាយថា Pelosi ដែលជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពអន្តរជាតិដ៏អាក្រក់បំផុតបានបង្កកំហឹងរបស់ប្រជាជនចិនចំពោះជុំដំណើរទៅកាន់តៃវ៉ាន់។ KCNA បន្តថាសហរដ្ឋអាមេរិកនឹងត្រូវសងថ្លៃខូចខាតទាំងស្រុងសម្រាប់ប្រភពនៃបញ្ហាទាំងអស់ដែលបង្កឡើងគ្រប់កន្លែងដែលសភារូបនេះបានទៅ៕

Khcct banner

អត្ថបទទាក់ទង