Yearendyearend1140x150

ប្រធានUNអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីស្ដារសន្តិភាពនៅអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ប្រភពរូប៖ ស៊ីស៊ីធីវី

អ៊ុយក្រែន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានបទឈប់បាញ់ និងការស្ដារឡើងវិញនូវសន្តិភាពក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតី Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ Zelensky ក្នុងវិមានប្រធានាធិបតី លោក Guterres បាននិយាយថា អង្គការសហប្រជាជាតិ កំពុងពង្រីកជំនួយមនុស្សធម៌របស់ខ្លួនក្នុងទម្រង់ផ្សេងៗគ្នាដល់អ៊ុយក្រែន រួមទាំងសាច់ប្រាក់ អាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ហើយលោកបានសម្តែងការអំពាវនាវរបស់លោកដើម្បីបញ្ចប់ជម្លោះ។

លោក Guterres បាននិយាយថា "សង្រ្គាមនេះត្រូវតែបញ្ចប់ ហើយសន្តិភាពត្រូវតែត្រូវបានបង្កើតឡើងស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ"។

លោក Zelensky បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីចរចាជាមួយរុស្ស៊ីលើការជម្លៀសជនស៊ីវិលនៅក្នុងរោងចក្រ Azovstal ក្នុងក្រុង Mariupol ហើយគាត់កំពុងទន្ទឹងរង់ចាំការសម្របសម្រួលប្រកបដោយផ្លែផ្ការបស់លោក Guterres លើបញ្ហានេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង