ពលរដ្ឋកម្ពុជាអាចបើកបរក្រៅប្រទេសបានក្រោយ«ប័ណ្ណបើកបរថ្មី»នេះចេញផ្លូវការ
ភ្នំពេញ៖ កម្ពុជានឹងចេញប័ណ្ណបើកបរអរន្តរជាតិបណ្ដោះអាសន្ន សម្រាប់ពលរដ្ឋដែលមានតម្រូវការទៅក្រៅប្រទេស ឬប្រទេសជិតខាង ដើម្បីផ្ដល់ភាពងាយស្រួល និងសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។ នេះបើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណោៈការ និង ដឹកជញ្ជូន។