វ៉ាក់សាំងជំនួយចិន«ស៊ីណូហ្វាម»៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅថ្ងៃស្អែក
ភ្នំពេញ៖ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយលើកទី៣របស់រដ្ឋាភិបាលចិនមកដល់កម្ពុជា ជាវ៉ាក់សាំងប្រភេទ«ស៊ីណូហ្វាម» (Sinopharm) ចំនួន ៤០ម៉ឺនដូសបន្ថែមទៀត នៅថ្ងៃស្អែក ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩