ភ្នំពេញ៖ការសាងសង់ផ្លូវទាំង ៣៤ ខ្សែនៅខេត្តព្រះសីហនុ សម្រេចបានជាង៩០ភាគរយហើយ គិតមកត្រឹមថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២០។នេះបើយោងតាមរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ ខ្សែក្នុងខេត្តព្រះសីហនុគិតត្រឹមថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០របស់គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
បើតាមរបាយការណ៍ដដែល បានគូសបញ្ជាក់ថា អនុវត្តការងារដាក់លូបានចាប់ផ្ដើមនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ គិតត្រឹមដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ មានរយៈពេល ១៣៤ ថ្ងៃនិងសម្រេចបានចំនួន ៩១,៥៦% នៃការងារជាក់ស្ដែងលឿនជាងផែនការចំនួនសូន្យក្បៀស ៥៤% នឹងបញ្ចប់ក្នុងរយៈពេល ១១ ថ្ងៃខាងមុខថ្ងៃទី ២៧ ឧសភាឆ្នាំ ២០២០។
ការអនុវត្តការងារចាក់បេតុងបានចាប់ផ្ដើមនៅថ្ងៃទី២១ មករា ឆ្នាំ ២០២០ គិតមកដល់ថ្ងៃទី ១៦ ឧសភាឆ្នាំ ២០២០ មានរយៈពេល ១១៦ ថ្ងៃសម្រេចបានចំនួន ២៦,៤៤ ភាគរយនៃការងារជាក់ស្ដែងលឿនជាងចំនួន ៨,៣ ភាគរយនឹងបញ្ចប់ក្នុងរយៈពេល ១៥ ថ្ងៃខាងមុខគឺនៅថ្ងៃទី ១២ នៅថ្ងៃទី ៣១ ឧសភាឆ្នាំ ២០២៩។
ការវាយតម្លៃសរុបការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងព្រះសីហនុទាំងការងារគ្រឹះផ្លូវសម្រេចបានប្រមាណ៩០, ៦០% លឿនជាងផែនការប្រមាណ ៤,៥ ភាគរយដោយមិនគិតការងារអ៊ុតកៅស៊ូគំនូសសញ្ញាចរាចរណ៍ការដាំដើមឈើបង្គោលភ្លើងការរៀបកម្រាលថ្មក្រានីត។