Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

គម្រោង«ផ្គត់ផ្គង់ទឹកនិងកែលម្អផ្លូវជនបទ»ជំហាន២ជាជំនួយរបស់ចិនអាចគ្រោងសម្រេចមុនកាលកំណត់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្យ
/
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យគម្រោងជំនួយរបស់ចិន។

ភ្នំពេញ៖ គម្រោងផ្គត់ផ្គង់ទឹកជនបទ និងគម្រោងកែលម្អផ្លូវជនបទ ជំហាន២ ដែលជាជំនួយរបស់ប្រទេសចិនក្រោមទឹកប្រាក់សរុបប្រមាណ ៣៧៨ ៧២០ ០០០ RMB គ្រោងអាចនឹងសម្រេចបញ្ចប់មុនពេលកំណត់។នេះបើយោងតាមសេចក្តីរបាយការណ៍របស់ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អ្នកនាំពាក្យ ក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្តមអ្នកនាំពាក្យបានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទទទួលបានហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិននូវទឹកប្រាក់សរុបប្រមាណ ៣៧៨ ៧២០ ០០០ RMB សម្រាប់អនុវត្តគម្រោងចំនួន២ រួមមាន៖ គម្រោងផ្គត់ផ្គង់ទឹកជនបទ និងគម្រោងកែលម្អផ្លូវជនបទ ជំហាន ២។

១) ការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកជនបទដែលអនុវត្តដោយក្រុមហ៊ុន China Jiangxi International Economic and Technical Cooperation Co.,Ltd. ដែលត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែធ្នូឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២១ ដើម្បីធ្វើការខួងអណ្តូងស្នប់ចំនួន ៩៦៤ អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២ ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មចំនួន ៤២ ស្រះ នៅក្នុងខេត្តគោលដៅចំនួន១០ រួមមាន៖ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ចាម។ គឹតត្រឹមថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះគម្រោងជីកអណ្តូងបានចំនួន ៩៤៩ តម្លើងស្នប់បានចំនួន ៨៥៤ ជីកស្រះធម្មតាបានចំនួន ១២ និងស្រះមានរៀបថ្មបានចំនួន ៣២ ស្មើនឹងប្រមាណ៨៨,៤០% ។

២) គម្រោងកែលម្អផ្លូវជនបទ ជំហាន ២ ដែលត្រូវធ្វើការស្ថាបនាផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១៨ ខ្សែ ប្រវែងសរុប ១១៩,៤៦៧ គ.ម. ក្នុងខេត្តគោលដៅចំនួន ៦ ដែលអនុវត្តន៍ដោយក្រុមហ៊ុនចំនួន២ រួមមាន៖

១. ក្រុមហ៊ុន Shanghai Construction Group Co., Ltd. នៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកណ្តាល គឹតដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ គម្រោងសម្រេចបានលទ្ធផលប្រមាណ ៦០,១១% និង

២. ក្រុមហ៊ុន YUNNAN CONSTRUCTION AND INVESTMENT HOLDING GROUP CO., LTD. នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលគឹតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២១ គម្រោងសម្រេចបានលទ្ធផលប្រមាណ ៣៦,១៣%។

ក្រុមហ៊ុនទាំងពីរខាងលើត្រូវអនុវត្តន៍កិច្ចសន្យាចាប់ពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ផ្លូវ ជនបទ
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង