Cctimesw1140xh150cm copy

អង្គការផ្កាយសមុទ្ររៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីក្រីក្រចំនួន ៤២០នាក់

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ អង្គការផ្កាយសមុទ្រកម្ពុជា ថ្ងៃទី១២ ខែមីនា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារី ដែលមានកីឡាការនីក្រីក្រចំនួន ៤២០នាក់ មកពីខេត្តចំនួន៨ ដើម្បីចូលរួមប្រកួតប្រជែង នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា។ ការរៀបចំការប្រកួតបាល់ទាត់កុមារីនេះ គឺដើម្បីចូលរួមអបអរសារទរដល់សិទ្ធនារីអន្តរជាតិ។

លោកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជាបានសម្តែង ចំណាប់អារម្មណ៍ថា៖ “ការប្រកួតបាល់ទាត់កុមារីនេះគឺជាការប្រកួតដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជា ហើយក៏ជាមោទនភាពដ៏ធំរបស់ពួកយើងផងដែរ ក្នុងការបង្ហាញពីភាពខ្លាំងរបស់ស្ត្រីក្នុងវិស័យកីឡា ។ នៅអង្គការផ្កាយសមុទ្រកម្ពុជា យើងផ្តោតលើការលើកកម្ពស់សិទ្ធិស្ត្រី និងជម្រុញឲ្យពួកគេក្លាយជាអ្នក ដឹកនាំនៅក្នុងសហគមន៍របស់ខ្លួន ។”

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍នេះ ហើយនឹងមានក្រុមចំនួន ៣៥ ចូលរួមប្រកួត ដែលក្នុងនោះរួមមាន៖ ក្រុមកុមារីអាយុក្រោម ១០ឆ្នាំ ក្រោម ១៤ឆ្នាំ និងក្រោម ១៨ឆ្នាំ ។

លោក Erik Lorenz ជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការផ្កាយសមុទ្រកម្ពុជា និងលោកស្រី ពុទ្ធ ធីតា ជាប្រធានក្លឹបបាល់ទាត់បឹងកេត និងជាអនុប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ កុមារី ដែលនឹងចូលរួមជាគណៈអធិបតីថ្លែងសុន្ទរកថាបើកការប្រកួត ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង