Yearendyearend1140x150

អង្គការផ្កាយសមុទ្រជ្រើសរើសលោក ជួប សុភ័ក្រ្ក ជាទូតសុច្ឆន្ទៈលើកដំបូង

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ជួប សុភ័ក្រ្ក និង​ លោកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ

ភ្នំពេញ៖ លោក ជួប សុភ័ក្រ្កដែលត្រូវបានមហាជនទទួលស្គាល់ថាជាពិធីករដ៏ឆ្នើមម្នាក់ ប្រចាំស្ថានីយទូរទស្សន៍បាយ័នត្រូវបានជ្រើសរើសតែងតាំងជាទូតសុច្ឆន្ទៈលើកដំបូងរបស់អង្គការ ផ្កាយសមុទ្រ ដែលជាអង្គការក្រៅរដ្ឋាភិបាល។ លោក ជួប សុភ័ក្រ្ក តែងតែចំណាយពេលវេលាចូលរួមជួយដល់ការងាររបស់អង្គការផ្កាយសមុទ្រកន្លងមក រហូតលោកត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈ។

ក្នុងតួនាទីជាទូតសុច្ឆន្ទៈលើកដំបូងជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលមួយនេះ លោកជួប សុភ័ក្រ្ក បានអះអាងថា នឹងប្រើតួនាទីនេះជួយជ្រោមជ្រែងដល់ការងារសប្បុរសធម៌តាមរយៈការលើកកម្ពស់ការអប់រំទៅកាន់កុមារដែលកំពុងជួបការខ្វះខាត ឲ្យទទួលបានការសិក្សា ការលេងកីឡា ដើម្បីឲ្យពួកគេទទួលបានអនាគតភ្លឺស្វាង និងជួយឲ្យគ្រួសារចាកចេញពីភាព ក្រីក្រ។

គួរបញ្ជាក់ថា អង្គការផ្កាយសមុទ្រ គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់និងមាន បទពិសោធន៍ ជាង ១៦ឆ្នាំ ក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពី ភាពក្រីក្រ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង