Cctimesw1140xh150cm copy

ក្រសួងប្រៃសណីយ៍ប្រកាសដាក់កម្មវិធី«វាស់ស្ទង់ល្បឿនអ៊ីនធឺណេត»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍នឹងទូរគមនាគមន៍ (គ.ប.ទ.) នៅថ្ងៃទី ១៧ កុម្ភៈ បានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់អោយដំណើរការកម្មវិធីវាស់ស្ទង់ល្បឿនអ៉ីនធឺណេត (MPTC Speed Test)។ កម្មវិធីនេះធ្វើឡើងដើម្បី ការពារសិទ្ធនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងលើកម្ពស់តម្លាភាពនៃការផ្ដល់ទិន្នន័យ។

យោងតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា កម្មវិធី MPTC Speed Test មានមុខងារវាស់ស្ទង់ដំណើរការអ៉ីនធឺណេតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក ល្បឿនបង្ហោះឡើង ភាពយឺតយ៉ាវ ការរំខាន និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូប ដែលជាព័ត៌មានចាំបាច់សម្រប់ការប្រើប្រាស់អ៉ីនធឺណេតប្រចាំថ្ងៃ។

បើតាមក្រសួងប្រៃសណីយ៍ ក្នុងករណីវាស់ស្តង់នេះបង្ហាញលទ្ធផលថា គុណភាពសេវាអ៉ីនធឺណេត មានភាពមិនប្រក្រតី ឬស្ថិតក្នុងកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចយកលទ្ធផលនោះជាភស្ដុតាងសម្រាប់រាយការណ៍មកនិយតករទូរគមនាគមន៍កម្ពុជា តាមរយៈទូសស័ព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៉ីមែល [email protected] ដើម្បីប្ដឹងតវ៉ា និង ស្វែងរកដំណោះស្រាយ។

លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ លើការពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។នេះបើតាមក្រសួងប្រៃសណីយ៍៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង