Yearendyearend1140x150

ជប៉ុនផ្តល់ជំនួយដល់កម្ពុជាជិត៧៣ម៉ឺនដុល្លារ សម្រាប់ការពង្រឹងប្រព័ន្ធវេជ្ជសាស្រ្ដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៧២៨,៥០១ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ក្នុងនោះ ថវិកា ១២៥,០១២ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្ត “គម្រោងសម្រាប់សល្យសាស្រ្តកុមារ ប្រចាំខេត្តក្រចេះ (ឆ្នាំទី៣)” ។

ថវិកា ២០០,៩០៦ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមូលនិធិជប៉ុន (PHJ) ដើម្បីអនុវត្ត “គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម (ឆ្នាំទី ៣)” និងថវិកាចំនួន ៤០២,៥៨៣ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការសន្តិស្ម័គ្រចិត្ត (SVA) ដើម្បីអនុវត្ត “គម្រោងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានសិក្សាតាមរយៈការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាក្នុងខេត្តបាត់ដំបង“។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំងបី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ហើយឯកឧត្តមបានថ្លែងអំណរគុណចំពោះអង្គការទាំងបីដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន។ ខណៈពេលដែលគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជាគម្រោងកំពង់ផែក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានចំនួន២០ពាន់លានយេន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

គម្រោងទាំងបីនោះ ត្រូវបានផ្តោតសំខាន់នៅលើប្រព័ន្ធផ្សព្វផ្សាយ វានៅតែជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលជប៉ុនក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែកក្នុងការកែលម្អគុណភាពជីវិតនៅក្នុងបណ្តាខេត្តនានា។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ជំនួយឥតសំណង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង