Cctimesw1140xh150cm copy

ស្នាដៃសិល្បករចំនួន៣៧រូប មកពីទ្វីបអាស៊ី និងអឺរ៉ុប កំពុងដាក់តាំងនៅសារមន្ទីរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ 

ភ្នំពេញ៖ ក្នុងពិធីបើកមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ នៅសារមន្ទីរជាតិ ដែលមានរយៈពេល៥ថ្ងៃពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែ វិច្ឆិកា គឺមានការតាំងពិព័រណ៍ស្នាដៃរបស់សិល្បករចំនួន៣៧រូប មកពីទ្វីបអាស៊ី និងអឺរ៉ុប។ ការតាំងបង្ហាញស្នាដៃសិល្បៈទាំងនេះ គឺបើកទស្សនាដោតឥតគិតថ្លៃនៅសារមន្ទីរជាតិ។

លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ

បើតាមលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ ថ្លែងក្នុងពីធីបើកសម្ពោធមហោស្រពកាលពីថ្ងៃម្សិលមិញបានលើកឡើងថា ការរៀបចំពិព័រណ៍ផ្ទាល់នេះ មានការចូលរួមពីសិល្បករចំនួន៣៧រូប មកពីទ្វីបអាស៊ីនិងអឺរ៉ុប ដែលបាននាំយកស្នាដៃមកបង្ហាញតាមរយៈប្រធានបទធំៗចំនួន៦។

លោកបន្តថ្លែងថា ស្នាដៃសិល្បៈទាំងអស់នេះ ជាស្នាដៃចម្លាក់ រូបថត រូបគំនូរ ឬគ្រឿងអលង្ការ វីដេអូខ្លី ដែលឆ្លុះបង្ហាញបទពិសោធន៍នៃ ការធ្វើដំណើរឆ្លងទ្វីប ស្ថានភាពរស់នៅប្រចាំថ្ងៃ និងការទទួលឥទ្ធិពលគំនិតរវាងសិល្បករនៃទ្វីបទាំងពីរ។

ប្រធាននាយកដ្ឋានរូបនេះ មានប្រសាសន៍ថា៖« ជារួម ខ្លឹមសារនៃពិព័រណ៍នេះ បានបង្ហាញពីសាមគ្គីភាពនិងចំណងមិត្តភាពលើវិស័យវប្បធម៌នៃបណ្តាប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប»។

ទន្ទឹមនឹងនេះ លោកបានអះអាងថា ក្នុងពិធីបើកសម្ពោធការ តាំងពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី “ពិព័រណ៍សិល្បៈនៃមហោស្រពវប្បធម៌អាស៊ី និង អឺរ៉ុប ២០២១» គឺដើម្បីចូលរួមអបអរកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។

សូមជម្រាបជូនថា មហោស្រពវប្បធម៌នេះ ធ្វើឡើងដើម្បីអមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។ ក្នុងឱកាសនេះ ក្រសួងវប្បធម៌ និងវិចត្រសិល្បៈសហការជាមួយសហភាពអឺរ៉ុប និងមូលនិធិអាស៊ី-អឺរ៉ុប នឹងរៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្លូវការមួយក្នុងចំណោមព្រឹត្តិការណ៍អមផ្សេងទៀតនៃ ASEM13 ដោយបង្ហាញចម្រុះពីភាពនៃវប្បធម៌ និងការផ្លាសប្ដូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប ដែលមានព្រឹត្តិការណ៍សិល្បៈតំណាងឱ្យដៃគូអាស៊ី- អឺរ៉ុប ជាង២០ រួមមានការសម្ដែងរបាំ និងល្ខោន ការប្រគុំតន្រ្តី សិល្បៈសូនរូប ការតាំងពិព័រណ៍ និងវេទិការពីភាក្សាជាមួយសិល្បករ។  


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង