ភ្នំពេញ៖ អាហារូបករណ៍ពិសេសរបស់Tianjin University ថ្នាក់បរិញ្ញាបត្រលើមុខ«ជំនាញវិស្វកម្មគីមី» សិក្សាជាភាសាអង់គ្លេស ដោយនិស្សិតអាហារូបករណ៍ទទួលបានប្រាក់ឧបត្ថម្ភថ្លៃចំណាយប្រចាំខែ ២៤០០យ័ន(for full scholarship) ឬ ១៤០០យ័ន(for partial scholarship) ។ នេះបើតាមសេចក្តីជូនដំណឹងរបស់និស្សិតកម្ពុជាប្រចាំរាជធានីប៉េកាំង។
បើតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ចំពោះសិស្សនិស្សិតកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតមុនថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២០។
សម្រាប់ព័ត៌មានបន្ថែម និងការណែនាំក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ សូមចូលទៅកាន់តំណនេះ:http://sie.tju.edu.cn/en/jxj/zxjxj/202003/t20200311_316393.html ៕