ភ្នំពេញ៖ រដ្ឋាភិបាលចិននឹងផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត រយៈពេល៣ឆ្នាំ ចំនួន២៥-៣០ កន្លែង និងថ្នាក់បណ្ឌិត រយៈពេល៤ឆ្នាំ ចំនួន១០-១៥ កន្លែងសិក្សាលើមុខវិជ្ជាបច្ចេកទេស និងវិទ្យាសាស្ត្រនុយក្លេអ៊ែរ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នៅសាកលវិទ្យាល័យ Harbin Engineering។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
បើតាមសេចក្តីប្រកាសដដែល បានបញ្ជាក់ថា ចំពោះសិស្សនិស្សិតកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតមុនថ្ងៃ១៥ ខែមេសា ឆ្នាំ២០២០។
សម្រាប់ព័ត៌មានបន្ថែម និងការណែនាំក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ សូមចូលទៅកាន់តំណនេះ http://studyinchina.csc.edu.cn ៕