ភ្នំពេញ៖លោក សន សារ៉ាន់ ប្រើពេល៩០០ម៉ោងកែច្នៃចម្លាក់ស្បែកតូចទៅជាចម្លាក់ស្បែកខ្នាតធំមិនធ្លាប់មានចម្លាក់នេះទំហំប្រមាណ ៣ ម៉ែត្រគុណ ២,២ ម៉ែត្រ ជាទំហំមួយធំ ខណៈដែលចម្លាក់ស្បែកធម្មតាមានប្រហែលគឺ ១.៥ ម៉ែត្រគុណ០.៧ ឬអតិបរមា២ ម៉ែត្រ។ដើម្បីសម្រេចកិច្ចដ៏លំបាកនេះ លោក សន សារ៉ាន់ បានឱ្យដឹងថា ទាមទារឱ្យមានការទទួលខុសត្រូវខ្ពស់ ក្នុងការផលិតចម្លាក់ស្បែកខ្នាតធំមួយសម្រាប់អតិថិជន ដោយការងារទាំងមូល គឺផ្តោតលើការស្រមើលស្រមៃ និង ការច្នៃប្រឌិត។
ទាក់ទងនឹងអត្ថន័យរបស់ចម្លាក់ស្បែក លោកសារ៉ាន់ បញ្ជាក់ថា ចម្លាក់ស្រមោលនេះគឺរៀបរាប់អំពីឋានសួគ៌មកកាន់ផែនដី ហើយរឿងនេះបានភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារអតិថិជនរបស់គាត់។
លោកថា៖«ខ្ញុំគ្រាន់តែចង់បង្ហាញពីភាពច្នៃប្រឌិតរបស់ខ្ញុំដោយធ្វើឱ្យចម្លាក់ស្បែកមានភាពច្នៃប្រឌិត ដោយបានបន្ថែមព្រៃឈើព្រោះខ្ញុំចង់ឱ្យមនុស្សទាំងអស់គិតអំពីភាពស្រស់ស្អាតរបស់ពួកគេនិងការពារព្រៃឈើជាជាងបំផ្លាញពួកវា»។
លោក ញឹក សេរី ជាគ្រូរបស់លោក សន សារ៉ាន់ បានអះអាងថា ការងាររបស់សិស្សគាត់ល្អ ព្រោះអតិថិជនខ្លះចូលចិត្តការងារទំនើប ប៉ុន្តែមិនមែនជាស្នាដៃបុរាណទេ។នៅពេលសារ៉ាន់លាយសិល្បៈទាំងពីរប្រភេទនេះបញ្ចូលគ្នាវាអាចត្រូវនឹងអ្វីដែលអតិថិជនត្រូវការ។
តែយ៉ាងណាក៏ដោយ វិចិត្រកររូបនេះ ក៏បានលើកឡើងពីការលំបាកនៃការងាររបស់គាត់មួយចំនួនផងដែរដែលរួមមានការយកចិត្តទុកដាក់ច្រើនចំពោះព័ត៌មានលំអិតដោយគិតអំពីទំនើបកម្ម មិនត្រឹមតែបែបបុរាណឬប្រពៃណីនោះទេ។ បញ្ហាមួយទៀតគឺដៃរបស់គាត់ពងបែក ដោយសារតែដាប់ស្បែកយូរ ។
សូមជម្រាបថា ល្ខោនស្រមោលស្បែក ធំគឺជាសិល្បៈប្រពៃណីបុរាណមួយនៅក្នុងប្រទេសកម្ពុជាដែលមានដើមកំណើតតាំងពីសម័យមុនអង្គរក្នុងសតវត្សទី ៣ ទី ៤ និងទី ៥។ វិចិត្រករប្រើស្បែកសត្វគោ ដែលលាបពណ៌ក្រហមឈាមជ្រូក ដើម្បីបង្កើតចម្លាក់ស្បែកដើម្បីរៀបរាប់សាច់រឿងបុរាណនៅលើផ្ទាំងក្រណាត់ពណ៌សដែលត្រូវបានបំភ្លឺពីខាងក្រោយដោយភ្នក់ភ្លើងបង្កើតជាស្រមោលសម្រាប់សាធារណជនមើលកម្សាន្ត។ បន្ទាប់ពីការដួលរលំនៃចក្រភពខ្មែរនៅដើមសតវត្សរ៍ទី ១៥ ទំរង់ល្ខោនស្រមោលត្រូវបានគេយកទៅធ្វើជាការសម្តែងសិល្បៈហើយជាធម្មតាត្រូវបានគេសម្តែងនៅទូទាំងប្រទេសសម្រាប់ការកំសាន្ត៕ឮ