ស្វាយរៀង៖ សកម្មភាពដាំដុះបន្លែសុវត្ថិភាព និងការវេចខ្ចប់ របស់បណ្តុំបន្លែ នៃសហគមន៏ផ្គត់ផ្គង់កសិផលស្វាយរៀង ( SAC ) នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានសមត្ថភាពផ្គត់ផ្គង់ទៅទីផ្សារទំនើបចំនួន ៦ កន្លែងនៅ ភ្នំពេញ ហើយមានកំណើន ទ្វេរដង ពី៤៥០ ទៅ ៩០០ គីឡូក្រាម ក្នុងរយៈពេលពីថ្ងៃម្តង។នេះបើយោងតាមសេចក្តីរាយការណ៍ ពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម។
ក្នុងរបាយការណ៍ដដែរបានបញ្ជាក់ថា បរិមាណបន្លែ សុវត្ថិភាពលក់ ផ្គត់ផ្គង់ក្នុងខេត្ត និងនៅតំបន់សេដ្ឋកិច្ចពិសេស ក៏មានការកើនឡើងគួរអោយកត់សំគាល់ផងដែរ ។