Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

រោងកុន«គីមសុនបន្សល់ពីសម័យបារាំង» ក្លាយជាទីលំនៅរបស់អ្នកភូមិ៦ នៃសង្កាត់ផ្សារកណ្ដាល

បទយកការណ៍
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ លោកអ្នកដែលបានជិះឆ្លងកាត់ម្ដុំផ្សារកណ្ដាលប្រហែលជាបានឃើញពីសំណង់ប្លែកៗជាច្រើនដែលមានរចនាបទខុសប្លែកពីសម័យបច្ចុប្បន្ន។ ជាមួយគ្នានេះដែរស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ នៃរាជធានីភ្នំពេញយើងឃើញក្លោងទ្វារមួយដែលសរសេជាភាសាបរទេសថា«KIM SON» តាមពិតទៅទីនេះជាអតីរោងកុនដែលបន្សល់តាំងពីសម័យអាណាមនិគមបារាំង ហើយបានក្លាយជាផ្ទះស្នាក់នៅរបស់បងប្អូនប្រជាជខ្មែរដែលបានរួចផុតពីសម័យសង្រ្គាម។

បើតាមកិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោកស្រី សាគី ជាប្រធានភូមិ៦ នៅក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ បានចាប់ទីតាំងមករស់នៅក្នុងអតីត«រោងកុនគីម សុន» ដែលបានកសាងតាំងពីជំនាន់បារំាងធ្វើជាលំនៅឋានតាំងពីរួចផុតពីសម័យសង្រ្គាមមកម្ល៉េះ។

លោកស្រីបន្ថែមថា សំណង់បាក់បែកដែលសេសសល់ពីសម័យសង្រ្គាមនេះជាអតីតរោងកុន ហើយប្រជាពលរដ្ឋផ្សេងទៀតរួមទាំងលោកស្រី ដែលបានបែកពីសម័យសង្រ្គាមប្រល័យពូជសាសន៍មកបានចាប់ទីតាំងនៃអគាបែកបាក់នេះជួសជុលច្នៃជាទីសំណាក់រហូតមកដល់បច្ចុប្បន្ននេះ។

ក្នុងនាមជាប្រធានភូមិមួយរូប លោកស្រីថាការរស់នៅទីនេះត្បិតតែលំបាក តែវាសុំាទៅហើយសម្រាប់លោកស្រី។ ចំណែកការស្នាក់នៅកន្លងមកនេះគឺប្រឈមនឹងបញ្ហាមួយចំនួនដូចជា អគ្គីភ័យឆាប់ឆេះ ដោយសារតែទីតាំងនេះជាសំណង់មិនទាន់រៀបរយ បែបអនាធិបតិយ្យ ហើយរចនាសម្ព័នផ្លូវវិញជាច្រកតូចៗដែលគេហៅថាផ្លូវឌឿងហែម ប្រសិនបើមានអគ្គីភ័យនោះនឹងមានការលំបាកក្នុងការសង្រ្គោះ។ ម្យ៉ាងវិញទៀត ខ្សែភ្លើងនៅតាមបង្គោលមិនទាន់មានរបៀបរាបរយ ដែលអាចបង្កជាអគ្គីភ័យបានយ៉ាងងាយ។ក្រៅពីបញ្ហានេះ អ្នករស់នៅទីនេះប្រឈមនឹងបញ្ហាអសន្តិសុខផងដែរ។

បើតាមការបញ្ជាក់របស់លោកស្រី សំណង់នេះសាងសង់ឡើងដោយរៀបឥដ្ឋលាយស៊ីម៉ង់តិ៍រួមជាមួយថ្មកំបោរ មិនមានដែកអមជាមួយទេ ហើយរចនាបទទៀតសោទ ក៏ប្លែកភ្នែកខុសពីសំណង់នាសម័យនេះ តែទាស់ត្រង់ថាមកដល់ពេលនេះប្រជាពលរដ្ឋដែលរស់នៅសព្វថ្ងៃនេះ បានជួសជុលដើម្បីរស់នៅឱ្យបានសមរម្យ ហើយខ្វះទៀតបែកបាក់ចាស់ទ្រុឌទ្រោមស្នាក់នៅមិនបានទៀតឡើយ។

យ៉ាងណាមិញ លោកស្រីក៏មានការបារម្ភផងដែរ ដោយសារតែអគារនេះជាសំណង់មិនរៀបរយ និងមិនមានការបញ្ជាក់ម្ចាស់កម្មសិទ្ធស្របច្បាប់ទេ នេះហើយជាកង្វល់ទៅថ្ងៃអនាគត បើមានការរើរុះឬអភិវឌ្ឍថាតើក្រុមគ្រួសារលោកស្រី និងប្រជាជនឯទៀតទៅស្នាក់នៅទីណា?

សូមជម្រាបជូនថា នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ៗទ្រុឌទ្រោមចំនួន២៤៥ទីតាំង ដែលបាននិងកំពុងបង្កហានិភ័យខ្ពស់ទាំងអ្នកស្នាក់នៅ និងអ្នកឆ្លងកាត់អគារទាំងនេះ។នេះ បើយោងតាមការចុះផ្សាយ លើគេហទំព័ររដ្ឋបាលរាជធានីភ្នំពេញកាលពីឆ្នាំ២០២០។

ដោយឡែក នៅម្ដុំផ្សារចាស់ ផ្សារកណ្ដាលឃើញថាសម្បូរសំណង់អគាររចនាបទបារំាង ដែលសេសសល់ពីសម័យបារាំង ជាពិសេសនៅម្តុំវិមានឯករាជ្យ ដូចជា អតីតហាង Elsewhere នៅលើផ្លូវប៉ាស្ទ័រ ស្ថានីយរាជាអយស្ម័យាន អគារនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគារទីភ្នាក់ងារអភិវឌ្បន៍បារាំង (AFD) សណ្ឋាគារ Le Royal និងផ្សារមូលបត្រកម្ពុជា (CSX) ដែលសុទ្ធសឹងជាសំណង់ដែលបន្សល់ពីសម័យអាណានិគមបារំាង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង