Cctimesw1140xh150cm copy

ក្រសួងសេដ្ឋកិច្ចឱ្យម្ចាស់អចលនវត្ថុ និងដីឡូតិ៍ ទៅស្នើសុំអាជ្ញាប័នធ្វើអាជីវកម្មឱ្យបានត្រឹមត្រូវ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់ម្ចាស់អចលនវត្ថុ និងដីឡូតិ៍ទាំងអស់ ត្រូវទៅ ចុះបញ្ជីរស្នើសុំអាជ្ញាប័នពីក្រសួងសេដ្ឋកិច្ច និងរញ្ញវត្ថុ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងសេចក្តីជូនដំណឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា គ្រប់ម្ចាស់អចលនវត្ថុ និងដីឡូតិ៍ទាំងអស់ ដែលមានអចលនវត្ថុ(ដីឡូតិ៍) ទំហំចាប់ពី១០.០០០ម៉ែត្រការ៉េ(១ហិចតា)គឺត្រូវទៅដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬអាជ្ញាប័ននៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអោយបានមុនថ្ងៃ៣០ មេសា ២០២០ ជាកំហិត។

ក្រសួងសង្កត់ធ្ងន់ថា ក្នុងករណីណាមួយដែលម្ចាស់អចលនវត្ថុ ដីឡូតិ៍មិនព្រមអនុវត្តន៍ការណែនាំ នោះក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ និង ផាកពិន័យស្របតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ មករា ២០២០៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង