Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ពលរដ្ឋភូមិកោះក្របីផ្តើមប្រមូលផល«ផ្លែមៀន»រកចំណូលបានពី៤រយដុល្លារទៅ៧ពាន់ដុល្លារ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
អ្នកស្រី នឹម ម៉េច ជាពលរដ្ឋប្រកបរបរដាំផ្លែមៀននៅភូមិកោះក្របី (រូបភាព៖ ផាត ច័ន្ទណា)

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចាប់ផ្តើមប្រមូលផលផ្លែមៀនរបស់ខ្លួនជាបន្តបន្ទាប់ និងបាននាំយកទៅលក់នៅទីផ្សារនានាក្នុងទីក្រុង។ ការប្រមូលផលនេះ ដោយពលរដ្ឋខ្លះរកបានប្រាក់ចំណូលពី ៤០០ដុល្លារ-៥០០ដុល្លារក្នុងមួយរដូវសម្រាប់កសិករដាំខ្នាតតូច ខណៈកសិករដាំខ្នាតធំទទួលបានចំណូលចាប់ពី៧ពាន់ដុល្លារក្នុងមួយរដូវ។

អ្នកស្រី នឹម ម៉េច ជាប្រជាពលរដ្ឋមួយរូបមានវ័យជាង៦០ឆ្នាំ បានប្រកបរបរដាំផ្លែមៀនខ្នាតតូចប្រមាណជាង១០ដើម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់អ្នកស្រី។ ក្នុងកិច្ចសម្ភាសជាមួយក្រុមការងារស៊ីស៊ីថាមស៍អ្នកស្រី នឹម ម៉េច បានថ្លែងថា ក្នុងការដាំដុះផ្លែមៀននេះ អ្នកស្រីបានថែទាំ ដោយមិនបានដាក់ជី ឬបាញ់ថ្នាំនោះទេ គឺគ្រាន់តែស្រោចទឹកជាធម្មតា ព្រោះដោយសារតែនៅភូមិកោះក្របីមានដីដែលមានជីជាតិស្រាប់ ដូច្នេះធ្វើឲ្យដំណាំផ្លែមៀនទទួលបានផលល្អ។

ចំណែកលោក តាំង លាង ក៏ជាកសិករមួយរូបដាំផ្លែមៀនក្នុងភូមិកោះក្របីផងដែរ។ ក្នុងវ័យ៧០ឆ្នាំ លោក តាំង លាង បានចាប់មុខរបរដាំផ្លែមៀននេះអស់រយៈពេល២០ឆ្នាំមកហើយ ដោយលោកមានដើមមៀនរហូតពី៣០-៤០ដើម។ ក្នុងពេលប្រមូលផលនៅឆ្នាំនេះ លោក តាំង លាង បានលក់ម៉ៅដើមមៀននៅក្នុងចម្ការរបស់លោកទៅឲ្យឈ្មួញ ដោយទទួលបានថវិកាប្រមាណជាង៧ពាន់ដុល្លារ ដែលថវិកានេះបានជួលសម្រួលដល់ជីវភាពប្រចាំថ្ងៃ ខណៈលោកក៏មានវ័យចំណាស់មិនអាចប្រកបរបរអ្វីផ្សេងក្រៅពីនេះ។

តែយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានការរំខានដោយជំងឺកូវីដ១៩ ហើយវាក៏ជាកត្តាប៉ះពាល់ដល់ការដាំដុះផ្លែមៀនរបស់ប្រជាពលរដ្ឋផងដែរ។ ប៉ះពាល់នោះក៏ដោយសារតែផ្លែមៀនកំពុងតែផ្លែ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនមិនហ៊ានចរាចរណ៍ ឬធ្វើដំណើរច្រើនឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទៀតទេដោយខ្លាចការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ម៉្យាងទៀតក៏មានការហាមប្រាមពីសំណាក់អាជ្ញាធរមិនមានការឆ្លងកាត់ផងដែរ ហើយនៅពេលប្រជាពលរដ្ឋមិនអាចឆ្លងកាត់បាន ធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនផ្លែមៀនដែលឈ្មួញយកទៅលក់បន្តនៅតាមផ្សារមួយចំនួននៅក្នុងរាជធានី ការលក់មានការធ្លាក់ចុះដោយសារតែការរំខានពីជំងឺកូវីដ-១៩៕

រូបភាព៖ ផាត ច័ន្ទណា


រូបភាព៖ ផាត ច័ន្ទណា


រូបភាព៖ ផាត ច័ន្ទណា


រូបភាព៖ ផាត ច័ន្ទណា


រូបភាព៖ សហការីស៊ីស៊ីថាមស៍


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង