Yearendyearend1140x150

រដ្ឋាភិបាលកម្ពុជាពិចារណាចាក់វ៉ាក់សាំងជូនពលរដ្ឋដូសទី៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីតាមរយៈប្រព័ន្ធអនឡាញ(ZOOM) នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ (រូបភាព៖​ @សហការី)

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តទិញវ៉ាក់សាំងកូវីដ១៩ ជាពិសេសពិចារណាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី៣ និងក្រោមអាយុ១៨ឆ្នាំ។ ការពិចារណានេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ចំនួន៤៧ភាគរយនៃប្រជាជនចាក់វ៉ាក់សាំងសរុប១០លាននាក់។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីតាមរយៈប្រព័ន្ធអនឡាញ(ZOOM) នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តទិញវ៉ាក់សាំងកូវីដ១៩ និងសម្រេចបន្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានតាមផែនការកំណត់ ព្រមទាំងពិចារណាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី៣ និងក្រោមអាយុ១៨ឆ្នាំ។

ទន្ទឹមនឹងនេះសម្តេចបន្ថែមថា គ្រប់ក្រសួងស្ថាប័ន ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ឧបករណ៍តេស្តរហ័សដោយសន្សំសំចៃ និងប្រើថវិកាសន្សំដើម្បីទិញឧបករណ៏តែស្ករហ័សសម្រាប់ប្រើប្រាស់នៅក្នុង សាមីក្រសួងស្ថាប័ន ហើយត្រូវអនុវត្តការងារតាមប្រព័ន្ធអនឡាញ់ ដើម្បីធានារក្សាប្រក្រតីភាពការងារ និងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

មួយវិញទៀត សម្តេចអំពាវនាវដល់រដ្ឋបាលខេត្តនៅតាមព្រំដែន និងអនុគណៈកម្មការ ឱ្យគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័កត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការធ្វើចត្តាឡីស័កចំពោះពលករនិង ប្រជាពលរដ្ឋដែលឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជាឱ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បំប្លែងថ្មី DELTA ដ៏កាចសាហាវកុំឱ្យចូលមកក្នុងសហគមន៍។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋ ៤៧,៥០% ហើយ បើធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ភាគច្រើនលើសលុបគឺជាវ៉ាក់សាំងរបស់ចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វ៉ាក់សាំងកូវីដ១៩
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង