
ចិន៖ តាមការឧទ្ទេសនាមឱ្យដឹងថា ដល់ដំណាច់ឆ្នាំ២០២០ ក្រុមហ៊ុនសាជីវកម្ម Sinopharm របស់ប្រទេសចិនបានផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ជិត ១០០ លានដូស តាមការប៉ាន់ប្រមាណអាចនឹងផលិត ១០០០ លានដូសក្នុងឆ្នាំ២០២១នេះ។
បច្ចុប្បន្ននេះ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នៃក្រុមហ៊ុនសាជីវកម្ម Sinopharm របស់ប្រទេសចិនត្រូវបានចាក់ជូនក្រុមមនុស្សសំខាន់ៗនៅតំបន់ជាច្រើនរបស់ប្រទេសចិន។ នៅទូទាំងប្រទេសបានទទួលចាក់លើសពី ១០ លានដូសដោយគ្មានរបាយការណ៍ស្តីពីប្រតិកម្មមិនល្អនោះឡើយ។ ឥឡូវនេះ ប្រតិកម្មនៃការទទួលចាក់វ៉ាក់សំាងប្រឆាំងជំងឺកូវីដ១៩សំខាន់គឺប្រតិកម្មផ្នែកមួយ ពោលគឺឈឺកន្លែទទួលចាក់។
លោក លាវ ជីងជិន លេខាធិការបក្សប្រចាំក្រុមសាជីវកម្ម Sinopharm បានថ្លែងថា អនុឡោមតាមការស្រាវជ្រាវលើមនុស្សដំណាក់កាលទី១និងទី២នៃវ៉ាក់សាំងប្រឆាំងកូវីដ១៩ ព្រមនិងស្ថិតិពិនិត្យមើលជាង៦ខែបានឱ្យដឹងថា អង់ទីគ័រនៅតែរក្សាកម្រិតខ្ពស់គួរសមដដែល។ ឥឡូវនេះ ការសិក្សាស្រាវជ្រាវលើមនុស្សនៅតែបន្តដំណើរការ ដើម្បីបន្តពិនិត្យមើលចីរភាពនៃអង់ទីគ័រ។