ភ្នំពេញ៖ រដ្ឋសភានៃកម្ពុជានឹងបើកសម័យប្រជុំវិសាមញ្ញពេញអង្គបោះឆ្នោត «កែសម្រួលសមាសភាពរាជរដ្ឋាភិបាល»ដែលគ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី៣០មីនានេះ។បើតាមគម្រោងកិច្ចប្រជុំក៏នឹងមានការអញ្ជើញចូលរួមប្រជុំពីសំណាកសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហើយបន្ទាប់ពីបញ្ចប់ប្រជុំវិសាមញ្ញរដ្ឋសភា សម្តេច ហ៊ុន សែន នឹងធ្វើការថ្លែងសារជាសាធារណៈពីរដ្ឋសភាផ្ញើជូនទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។
គួរបញ្ជាក់ថា បើតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អង្គប្រជុំបានអនុម័តបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅថ្ងៃទី៣០ មីនា ឆ្នាំ២០២០នេះ វេលាម៉ោង៨ ដោយមានរបៀបវារៈ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំង និងកែសម្រួលសមាសភារាជរដ្ឋាភិបាលបច្ចុប្បន្ន។
ការប្រជុំរបស់បោះឆ្នោតកែសម្រួលសមាសភាពរាជរដ្ឋាភិបាលថ្មីនាពេលនេះ គឺធ្វើឡើងតាមសំណើររបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ គឺមិនមែនជាលើកទី១ទេសម្រាប់ប្រទេសកម្ពុជា។