ភ្នំពេញ៖រដ្ឋសភានៃកម្ពុជានឹងបើកសម័យប្រជុំវិសាមញ្ញពេញអង្គ បោះឆ្នោត «កែសម្រួលសមាសភាពរាជរដ្ឋាភិបាល»ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃ៣០មីនានេះ។នេះបើយោងតាមសេលទ្ធផលកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
បើតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គូសបញ្ជាក់ថា អង្គប្រជុំបានអនុម័តបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅថ្ងៃទី៣០ មីនា ឆ្នាំ២០២០ខាងមុខ វេលាម៉ោង៨ ដោយមានរបៀបវារៈ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំង និងកែសម្រួលសមាសភារាជរដ្ឋាភិបាលបច្ចុប្បន្ន។
គួរបញ្ជាក់ថា ការប្រជុំរបស់បោះឆ្នោតកែសម្រួលសមាសភាពរាជរដ្ឋាភិបាលថ្មីនាពេលនេះ គឺធ្វើឡើងតាមសំណើររបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ គឺមិនមែនជាលើកទី១ទេសម្រាប់ប្រទេសកម្ពុជា។