Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

សហជិពស្នើរដ្ឋាភិបាលជួយអន្តរាគមន៍ទៅធនាគារជាតិ​ដើម្បីពន្យា​«ការបង់​ការប្រាក់»​ដល់កម្មករ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ(រូបភាពពីKT) 

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ទទូចស្នើរសុំដល់រាជរដ្ឋាភិបាលកម្ពុជា និង ស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ទៅធនាគារជាតិ ដើម្បីពន្យា«ការបង់ការប្រាក់»ដល់កម្មកររោងចក្រដែលកំពុងរងគ្រោះដោយសារការព្យួរការងារ ហើយពួកគេគ្មានលទ្ធភាពបង់ប្រាក់ធនាគារ។

បច្ចុប្បន្នកម្មករកំពុងតែទន្ទឹមរង់ចាំមើល សេចក្ដីប្រកាសផ្សេងៗពីសំណាក់ធនាគារជាតិ តែរហូតមកដល់ពេលនេះមិនទាន់មានសកម្មភាព ឬសេចក្ដីប្រកាសជាផ្លូវការណាមួយទេ ពាក់ព័ន្ធការវិធានការជួយដល់កម្មករ។នេះជាការលើកឡើងរបស់លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ។

លោក ប៉ាវ ស៊ីណា បានប៉ាន់ប្រមាណថា ឥឡូវនេះមានរោងចក្រប្រមាណជា៤០ទៅ៥០ ហើយដែលបានព្យួរការងារ ហើយចំនួននេះនឹងនៅតែបន្តកើនឡើងជាបន្តបន្ទាប់នៅក្នុងខែមេសា ខណៈដែលអឺរ៉ុប និង អាមេរិកបានផ្អាកទទួលទំនិញ ពីកម្ពុជាចូលទៅក្នុងទីផ្សារទាំងនោះ ។

លោកទទួលបានស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជួយដល់កម្មករដោយកម្មករទទួលបានប្រាក់ឈ្នួល៤០ភាគរយ ប៉ុន្តែប្រាក់ឈ្នួល៤០ភាគរយដែលផ្តល់ឱ្យកម្មករ កំឡុងពេលព្យួរការងារនេះ គ្រាន់តែជាតម្រូវការសម្រាប់យកទៅផ្គត់ផ្គង់ជីវភាពក្នុងកំឡុងពេលមានជំងឺឆ្លងនេះទេ។ ម៉្យាងទំនិញគឺមានការឡើងថ្លៃ ស្ទើរតែមួយគុណនឹងពីរ គុណនឹងបី។ ដូច្នេះប្រាក់ឈ្នួល៤០ ភាគរយ ប្រជាជនគ្រាន់តែយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងមួយខែ ស្ទើរតែមិនគ្រប់គ្រាន់ផង ដូច្នេះកម្មករខ្លះអត់មានលទ្ធភាពទៅបង់ប្រាក់ធនាគារ។

លោក ប៉ាវ ស៊ីណា ថ្លែងថា៖«ខ្ញុំនៅតែទទូចស្នើរសុំឲ្យរដ្ឋាភិបាល អន្តរាគមន៍ទៅតាមធនាគារជាតិ ធ្វើមិចស្នើរទៅធនាគារឯកជន មីក្រូហិរញ្ញវត្ថុទាំងអស់ មេត្តាពន្យាឬក៏ព្យួរការបង់ប្រាក់ទាំងដើមទាំងការ ក្នុងរយៈពេលដែលកំពុងតែប្រឈមនេះមួយរយៈ នៅពេលដែលមានស្ថានភាពល្អប្រសើរហើយ សូមចាប់ផ្ដើមបង់ប្រាក់វិញចុះ»។

ភាគីពាក់ព័ន្ធដែលមានទំនាក់ទំនងជាមួយកម្មករ ដូចជាម្ចាស់ផ្ទះជួលជាច្រើន បានត្អូញត្អែរថា កម្មករសុំឱ្យម្ចាស់ផ្ទះយោគយល់ ដែលធ្លាប់ជួលមួយបន្ទប់៥០ ត្រឹម២០ដុល្លារ ក្នុងកំឡុងពេលដែលកម្មករទៅស្រុក។ម្ចាស់ផ្ទះជួលត្រូវបង់ធនាគារដូចគ្នា ដូចនេះវាមានការពាក់ព័ន្ធជាចរន្ត ប្រសិនបើគ្មានចំណាត់ការទេ គឺស្ថានភាពនេះកាន់តែធ្ងន់ធ្ងរមែនទែនសម្រាប់បងប្អូនកម្មករ ក៏ដូចជាអ្នកដែលពាក់ព័ន្ធទាំងឡាយ។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី៩ មីនា បានប្រកាសឱ្យបណ្តាធនាគារ និង គ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាទាំងអស់លើកលែងការប្រាក់ដល់កម្មករ កម្មការិនីខ្មែរដែលខ្ចីបុល ដើម្បីកាត់បន្ថយការលំបាករបស់ពួកគេក្នុងពេលត្រូវព្យួរការងារនាពេលនេះ។សម្តេច ហ៊ុន សែន ប្រកាសដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់។

សម្តេចក៏បានបញ្ជាឱ្យលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាឱ្យធ្វើការប្រជុំពិភាក្សាគ្នាជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះជូនដល់កម្មករ កម្មការិនីខ្មែរ។ ក្រៅពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានប្រាប់ឱ្យបុរី និងផ្ទះល្វែងនានាធ្វើការពន្យាការសងប្រាក់ដល់កម្មករ កម្មការិនី នៅក្នុងពេលពួកគេកំពុងត្រូវបានព្យួរការងារធ្វើ ដោយសារតែខ្វះវត្ថុធាតុដើម។

តែយ៉ាងណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា យល់ថា រដ្ឋាភិបាលនឹងមានវិធានការជួយទៅដល់ ធនាគារឯកជនទាំងអស់នោះវិញដោយមិនយកពន្ធ និង ការផ្ដល់កញ្ចប់ថវិការពីរដ្ឋឬក៏យ៉ាងមិច ទៅតាមវិធានការរបស់រដ្ឋ។

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង