Cctimesw1140xh150cm copy

ប្រជាពលរដ្ឋ ៤០នាក់ទៀតនៅខេត្តព្រៃវែងធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤០នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ក្នុងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដែលជាប្រជាពលរដ្ឋរស់នៅមូលដ្ឋានស្រុកព្រះស្ដេច ចំនួន ១៨នាក់, ស្រុកពាមជរ ចំនួន ០២នាក់, ស្រុកមេសាង ចំនួន ០១នាក់, ស្រុកពាមរក៍ ចំនួន ០៦នាក់, ស្រុកកំចាយមារ ០៣នាក់, ស្រុកពោធិ៍រៀង ០២នាក់ , ស្រុកកំពង់ត្របែក ចំនួន ០៤នាក់ និងស្រុកពារាំង ០៤នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករៀងខ្លួននីមួយៗ។ ក្នុងនោះដែរ អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ពលរដ្ឋជាអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ឱ្យដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕

សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តព្រៃវែង មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៧៨២នាក់ ដែលអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន ៣១៣នាក់ , អ្នកជំងឺ ៤៦១នាក់ទៀតនៅកំពុងសំរាកព្យាបាល និងស្លាប់សរុបចំនួន ០៨នាក់៕

 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង