Cctimesw1140xh150cm copy

សិស្ស-និស្សិតខ្មែរនៅអាមេរិកជាង១០នាក់ គ្រោងមកកម្ពុជាវិញនៅដើមខែមេសា

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស។

ភ្នំពេញ៖ សិស្ស-និស្សិតខ្មែរដែលសិក្សានៅសហរដ្ឋអាមេរិកប្រមាណជាង១០នាក់ នឹងត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានបញ្ចប់វគ្គសិក្សា ក្នុងកំឡុងពេលដែលសហរដ្ឋអាមេរិកកំពុងផ្ទុះខ្លាំងនូវកូវីដ១៩។ នេះបើតាមកិច្ចសម្ភាសន៍រវាងអ្នកនាំពាក្យក្រសួងការបរទេស ជាមួយស៊ីស៊ីថាមស៍។ 

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា បច្ចុប្បន្ននេះស្ថានភាពសុខភាពរបស់និស្សិតទាំង១២រូបនេះគឺមានសុខភាពល្អធម្មតា ហើយបច្ចុប្បន្ននេះខាងស្ថានទូតកំពុងតែជួយរកជើងយន្តហោះឱ្យពួកគាត់បានត្រឡប់មកវិញផងដែរ។

បើតាមបើលោក កុយ គួង សិស្ស-និស្សិតកម្ពុជានឹងត្រឡប់មកស្រុកកំណើតវិញ ទៅតាមជើងហោះហើរផ្សេងៗគ្នា ខ្លះនៅចុងខែមីនា និងខ្លះទៀតអាចនៅដើមខែមេសា ឆ្នាំ២០២០នេះ អាស្រ័យទៅតាមពេលវេលាដែលពួកគាត់បានបញ្ចប់វគ្គសិក្សារៀងៗខ្លួន។

ចំពោះសិស្ស-និស្សិតកម្ពុជាណាដែលកំពុងតែស្វែងរកសំបុត្រយន្តហោះឡប់ត្រឡប់ទៅកម្ពុជាវិញ តាមសំណើររបស់ស្ថានទូត ក្រុមហ៊ុនលក់សំបុត្រ ជើងយន្តហោះ Phnom Penh Travel នៅ New York បានយល់ព្រមធ្វើការសម្របសម្រួលរកជើងហោះហើរ សម្រាប់ការធ្វើដំណើររបស់សិស្ស-និស្សិតកម្ពុជាឱ្យត្រឡប់ទៅកាន់មាតុប្រទេសវិញ។

ដោយឡែកចំពោះសិស្ស-និស្សិតដែលមានបំណងចង់បន្តការសិក្សានៅសហរដ្ឋអាមេរិក ឬដោយមានយថាហេតុណាមួយដែលមិនអាចធ្វើដំណើរមកមាតុភូមិដើមវិញ ស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក អំពាវនាវឱ្យសិស្ស-និស្សិតទាំងអស់មានការការពារខ្លួនឱ្យបានហ្មត់ចត់ ការតាមដាន និងគោរពតាមការណែនាំការការពារខ្លួនទាំងឡាយពីការឆ្លងជំងឺ COVID-19 នៅតាមរដ្ឋរៀងៗខ្លួន៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: និស្សិត
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង