Cctimesw1140xh150cm copy

កម្ពុជាប្តេជ្ញាប្រែវិបត្តិកូវីដ-១៩ជាពេលកសាងសេដ្ឋកិច្ច និង សង្គមឱ្យកាន់តែស៊ីជម្រៅផ្នែកសេដ្ឋកិច្ច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទអន្តរជាតិលើកទី២៦

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់កាន់ តែស៊ីជម្រៅសំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេល អនាគត ។ នេះបើតាមសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

យោងតាមសុន្ទរកថាសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ក្នុងន័យនេះរាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំ ហើយគ្រោងនឹងដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ ២០១១-២០២៣។

សុន្ទរកថាបានឱ្យដឹងទៀតថា ផែនការនេះបង្កើតឡើងក្នុងគោលបំណងអូសទាញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ទៅខិតជិតកំណើនសក្តានុពលប្រកបដោយចីរភាព និងបរិយាបន្នកម្មតាមរយៈការធានារក្សានូវសន្តិភាព, សន្តិសុខ, ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើគន្លងនៃប្រក្រតីភាពថ្មី ព្រមទាំងការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសមូលដ្ឋានឧស្សាហកម្មរឹងមាំដែលមានសមត្ថភាពនាំចេញខ្ពស់ និងផ្សាភ្ជាប់កាន់តែខ្លាំងក្លាជាមួយច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក ។

កម្ពុជានឹងផ្តល់អាទិភាពចំពោះមូលដ្ឋានទាំងនេះលើចំណុចសំខាន់ៗ៣ មានដូចជាការផ្តល់អាទិភាពលើការស្តារឡើងវិញ ការកែទម្រង់ និងកសាងភាពធន់។ ការស្តារឡើងវិញ ដោយកសាងមូលដ្ឋានរឹងមាំសម្រាប់សេដ្ឋកិច្ចវិលទៅមាគ៌ានៃកំណើនឡើងវិញដោយផ្តោតលើការធានាសុវត្ថិភាព, ការគ្រប់គ្រងផលប៉ះពាល់,ការរក្សាលំនឹង និងការជំរុញឱ្យងើបឡើងវិញនៃធុរកិច្ចដែលមានសក្តានុពល ជាពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស។

រីឯការកែទម្រង់ គឺធ្វើឡើងដោយបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ មានដូចជា ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម, ការវិនិយោគ និងធុរកិច្ច, និងការជំរុញ និងការអភិវឌ្ឍឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងវិស័យឯកជន។

ជាចុងក្រោយគឺកសាងភាពធន់ ដោយពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នាដែលអាចផ្ទុះឡើងនាពេលអនាគតដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដែលរឹងមាំ, មានប្រសិទ្ធភាព និងការធានានូវចីរភាព និងបរិយាប័ន្នកម្មនៃការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សេដ្ឋកិច្ច
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង