Cctimesw1140xh150cm copy

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ២៦២នាក់ និងជាសះស្បើយ ៧៤នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៦២នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៧៤នាក់ផងដែរ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ២៦២នាក់ខាងលើ ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ២៣២នាក់ ហើយខេត្តព្រះសីហនុ ១២នាក់, ខេត្តកណ្ដាល ០៤នាក់, ខេត្តតាកែវ ០២នាក់, ខេត្តសៀមរាប ០២នាក់ , ខេត្តកំពង់ចាម ០២នាក់, ខេត្តពោធិ៍សាត់ ០២នាក់ , ខេត្តព្រៃវែង ០២នាក់, ខេត្តត្បូងឃ្មុំ ០១នាក់, ខេត្តកំពង់ស្ពឺ ០១នាក់, ខេត្តកំពង់ធំ ០១នាក់ និងខេត្តស្វាយរៀង ០១នាក់ ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៥៤៨០នាក់ ជាសះស្បើយចំនួន ២៣៩៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣០៤៤នាក់ ហើយករណីស្លាប់ ៣៨នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង