Cctimesw1140xh150cm copy

GMAC៖ សុខភាពរបស់កម្មករ គឺជាចំណុចអាទិភាពក្នុងដំណើរការអាជីវកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សមាគមកាត់ដេរនៅកម្ពុជា ទាត់ចោលទាំងស្រុងនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានព័ត៌មានពិតប្រាកដ ដែលថា« ថៅកែរោងចក្រ សហគ្រាស ភាគច្រើនមិនបានប្រើវិធីបង្ការ និងប្រឆាំងទប់ស្កាត់មេរោគកូរ៉ូណាឬCOVID-19 នោះឡើយ»។ នេះយោងតាមសេចក្ដីថ្លែងការណ៍ របស់សមាគមកាត់ដេរនៅកម្ពុជា ។

សមាគមកាត់ដេរនៅកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយច្រានចោលព័ត៌មានមិនពិត ពាក់ព័ន្ធនឹង ការមិនទប់ស្កាត់កូវីដ១៩ ពីសំណាក់ថៅកែរោងចក្រ សហគ្រាស នៅថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០២០។

បើតាមសេចក្ដីថ្លែងការណ៍ដដែលបានឲ្យដឹងថា សមាគមកាត់ដេរកម្ពុជា គឺបានយកចិត្តទុកដាក់ ទោះបីក្នុងកាលៈទេសៈធម្មតាក៏ដោយ សុខភាព និងសុវត្ថិភាពនៅកន្លែងការងារ(OSH) របស់កម្មការ និយោជិតទាំងអស់ គឺជាចំណុចអាទិភាពមួយនៅក្នុងគោលការណ៍ប្រតិបត្តិការអាជីវកម្មរបស់រោងចក្រ។

តួយ៉ាង ចំពោះបញ្ហា កូវីដ១៩ សមាជិករបស់សមាគម បានចាត់វិធានការបន្ថែមដើម្បីទប់ស្កាត់ការរាតត្បាត ដោយបានអនុវត្តន៍យ៉ាងតឹងរឹងតាមការណែនាំ និងបទបញ្ញាតិ្តនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ក៏ដូចជាសារណែនាំបន្ថែមពីសមាគមផងដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: GMAC
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង