Yearendyearend1140x150

ព្រឹត្តិការណ៍២០កុម្ភៈទាញទម្លាក់ចំណូល«អ្នកលក់ដូរតាមផ្លូវ»ពាក់កណ្តាល

បទយកការណ៍
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ អ្នកលក់ដូរតាមរទេះ កង់ និងតាមចញ្ចើមផ្លូវមួយចំនួនក្នុងទីក្រុងភ្នំពេញ បានត្អូញត្អែរពីការបាត់បង់ចំណូលពាក់កណ្តាល ដោយសារតែមិនសូវមានមនុស្សទិញ ក្រោយមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

ផ្ដល់កិច្ចសម្ភាសន៍ជាមួយទឹកមុខស្រពាប់ស្រពោន ជាអ្នកប្រកបរបរលក់ម្ជូរតាមរទេះ លោក យាយ ម៉ាប់ បានឱ្យដឹងថា តាំងពីមានកូវីដមកការរកស៊ីរបស់ខ្លួនគឺពិបាកខ្លាំងដោយលក់ស្ទើដាច់ខ្យល់ ព្រោះខ្សត់អ្នកទិញ លក់ទម្រាំបានទៅផ្ទះវិញរកមិនចង់បានទេលុយមួយម៉ឺនរៀលនោះទេ។

អ្នកលក់រូបនេះបន្តទៀតថា កាលពីមិនទាន់មានការផ្ទុះកូវីដខ្លាំងការលក់ម្ជូរ គឺដាច់ក្នុងមួយថ្ងៃអាចរកប្រាក់ចំណូលបានគ្រាន់បើអាចដោះស្រាយជីវភាពរបស់គ្រួសារគាត់បាន តែប្រៀបធៀបនិងពេលនេះវិញគឺយ៉ាប់យ៉ឺនតែម្ដង។

អ្នកលក់ម្ជូរនៅពេទ្យកុមារជាតិ រាបរាប់ទាំងតឹងចិត្តថា គាត់ខ្លាចកូវីដណាស់ តែបើមិនចេញមករកស៊ីលក់ដូរទេ គាត់និងគ្រួសារប្រាកដជាដាច់បាយមិនខាន ម្យ៉ាងពេលមកលក់ទោះដាច់មិនដាច់ក៏គ្រាន់ជាងសង្ងំនៅផ្ទះដែរ។ស្រ្តីរូបនេះពោលទៀតថា បើស្ថានភាពកូវីដកាន់តែធ្ងន់ធ្ងរជាងនេះ ប្រាកដណាស់ជាលក់មិនដាច់។

ចំណែកឯ អ្នកលក់ដូងនៅជិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញវិញសូមមិនបញ្ចេញឈ្មោះ តាំងពីផ្ទុះឆ្លងក្នុងសហគមន៍មក កន្លែងរបស់គាត់មិនសូវមានមនុស្សមនុស្សអង្គុយផឹកទឹកដូងទេ ហើយអ្នកទិញភាគច្រើន គឺទិញហើយចាក់ចេញតែម្ដង។ជាងនេះទៅទៀតអ្នកលក់រូបនេះបន្តថា ទាក់ទងនិងចំណូលវិញគឺរកមួយថ្ងៃបានតែប្រមាណ៥០ភាគរយទេ បើធៀបនិងកាលពីមិនទាន់មានកូវីដ និងព្រឹត្តិការណ៍២០ កុម្ភៈនេះ។

អ្នកលក់ដូងបន្តទៀតថា កាលពីមុនគឺមានសិស្សសាលាច្រើនជួយទិញ និងអ្នកធ្វើការជិតៗទីតាំងនេះ តែដល់តែពេលនេះសាលាក៏បានបិទ កន្លែងខ្លះក៏បុគ្គលិកធ្វើការពីផ្ទះ ដូច្នេះវាបានធ្វើឱ្យប៉ះពាល់ទៅដល់ការប្រកបរបរនេះជាខ្លាំង។

មិនខុសពីអ្នកលក់ខាងលើ អ្នកលក់នំបញ្ចុកតាមរទេះក្នុងខេត្តកំពត បានឱ្យដឹងថា គាត់មានកូនៗក្នុងបន្ទុកចំនួន៦នាក់ ដូច្នេះចំណូលដែលរកបានពីការលក់នំបញ្ចុកនេះគឺជាផ្នែកមួយសម្រាប់ផ្គត់ផ្គង់គ្រួសារ។កាលមិនទាន់ផ្ទុះឆ្លងកូវីដ គាត់លក់នំបញ្ចុកបានជាង១០គីឡូ តែគិតមកដល់ពេលនេះលក់តែមួយថ្ងៃ៥គីឡូសឹងតែមិនចង់បាន។ទាក់ទងនិងបញ្ហានេះ គឺបានធ្វើឱ្យអ្នកលក់ដូចជារូបខ្លួនជួបការលំបាកច្រើន ពោលចំណូលធ្លាក់ចុះ និងប្រឈមហានិភ័យដែលត្រូវមកលក់ស្របពេលកំពុងមានជំងឺរាតត្បាតបែបនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង