ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្តេចអនុញ្ញាតឱ្យនិស្សិតខ្មែរដែលគ្រោងចេញទៅរៀននៅក្រៅប្រទេសទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។រដ្ឋាភិបាលនឹងផ្ដល់អាទិភាពឱ្យនិស្សិតខ្មែរទាំងអស់ដែលទៅរៀននៅក្រៅប្រទេស នឹងទទួលបានការចាក់វ៉ាក់សាំងជាអាទិភាព ដោយផ្អែកលើគោលការណ៍ស្មគ្រចិត្ត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកឱកាសឱ្យនិស្សិតខ្មែរទាំងអស់ ដែលនឹងទៅរៀននៅក្រៅប្រទេសអាចទទួលបានសិទ្ធចាក់វ៉ាក់សាំង ដូចអ្នកអាទិភាពឯទៀតដែរ ដើម្បីការពារខ្លួន និងធានាសុវត្ថិភាពមុនពេលដែលចេញទៅរៀននៅស្រុកគេ៕