Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើង២៤%នៅខែមករា ឆ្នា២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ Radio Veritas Asia 

ភ្នំពេញ៖ ភាគរយនៃការនាំចេញកៅស៊ូរបស់ប្រទេសកម្ពុជាមានការកើនឡើងចំនួន២៤%នៅក្នុងខែមករា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំខែមករា ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមរបាយការណ៍ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសម្រេចបានចំនួន ៥២ ៧១១តោន កើនឡើងចំនួន ១០ ០៤៤ តោន ស្មើនឹង២៤% ធៀបនឹងខែមុន និងកើនឡើងចំនួន៤ ៤០៩តោន ស្មើនឹង៩% ធៀបខែមករា ឆ្នាំ២០២០។

របាយការណ៍បន្តថា តម្លៃលក់មធ្យមក្នុងខែមករាគឺ ១៦០៣ដុល្លារ/តោន កើនឡើងចំនួន៨៦ដុល្លារ/តោន ស្មើនឹង៦% ធៀបនឹងខែមុន និងកើនឡើង២៣២ដុល្លារ/តោន ស្មើនឹង១៧%ធៀបខែមករា ឆ្នាំ២០២០។ ចំពោះតម្លៃប្រមូលទិញជ័រកៅស៊ូគ្រួសារចម្ការក្នុងខែមករា គឺទឹកជ័រ(DRC 100%) មានការប្រែប្រួលពី៥៥០០៛/គ.ក្រ ដល់៥៩០០៛/គ.ក្រ និងជ័រកក(DRC50%) មានការប្រែប្រួលពី២៣០០៛/គ.ក្រ។

របាយការណ៍បញ្ជាក់ថា ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ១៥៩ហ.ត ក្នុងនោះ ផ្ទៃដីជៀរជ័រកៅស៊ូចំនួន ២៩២ ៤៩៧ហ.ត ស្មើនឹង៧២% និងផ្ទៃដីថែទាំចំនួន ១១១ ៦៦៣ហ.ត ស្មើនឹង២៨%។ រីឯផលិតផលជ័រកៅស៊ូសម្រេចបានចំនួន ៥៧ ៩៧២តោន កើនឡើងចំនួន ១៤ ៣៦០តោន ស្មើនឹង៣៣% ធៀបនឹងខែមុន និងកើនឡើងចំនួន ៨ ៥៨៨តោន ស្មើនឹង១៧% ធៀបខែមករា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ក្រៅពីនេះ កម្ពុជាក៏មានការនាំចេញកសិផលចំនួន៦មុខទៀតដូចជា ផ្លែចេកស្រស់ ផ្លែស្វាយ គ្រាប់ពោត គ្រាប់ស្វាយចន្ទី ម្រេច និងម្ទេសខ្ចី ដែលមានចំនួនសរុប១១៦ ៥០១តោន។

ក្នុងនោះផ្លែចេកស្រស់នាំចេញចំនួន ៤០ ៩៥៦តោន ទៅកាន់ប្រទេសចិន វៀតណាម សិង្ហបុរី និងប្រទេសជប៉ុន។ ផ្លែស្វាយស្រស់ចំនួន ១១ ៦៣៧តោន ទៅកាន់ប្រទេសវៀតណាម ថៃ កូរ៉េ សិង្ហបុរី និងហុងកុង។ គ្រាប់ពោតចំនួន ៤៤ ៤៧១តោន ទៅកាន់ប្រទេសកូរ៉េ តៃវ៉ាន់ ថៃ និងប្រទេសវៀតណាម។ គ្រាប់ស្វាយចន្ទីចំនួន ៣ ១៨៣តោន ទៅកាន់ប្រទេសវៀតណាម ចិន និងប្រទេសថៃ។ ម្រេចចំនួន ២តោន ទៅកាន់ប្រទេសស៊ុយអ៊ែត ជប៉ុន ប៊ែលហ្សិក អាមេរិក និងប្រទេសកូរ៉េ។ ម្ទេសស្រស់ចំនួន ១៦ ២៥២តោន ទៅកាន់ប្រទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
ពាក្យទាក់ទង: កៅស៊ូ
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង