Cctimesw1140xh150cm copy

សម្ដេច ហ៊ុន សែន៖ឆ្នាំនេះ គ្មានគម្រោងលុបពិធីបុណ្យចូលឆ្នាំខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្ដេចហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធដាក់ឱ្យដំណើរការផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន 

ភ្នំពេញ៖ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះ គឺនឹងប្រព្រឹត្តទៅជាធម្មតា មិនមានការលុបចោលនោះទេ ហើយនៅតែអនុវត្តនៅវិធានការសុវត្ថិភាពដែលក្រសួងសុខាភិបាលបានដាក់ចេញដដែល។នេះបើយោងតាមការប្រកាសរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅកម្ពុជា។

សម្ដេចហ៊ុន សែន បានបញ្ជាក់នាព្រឹកនេះថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរគឺនឹងមិនមានការលុបចោលដូចឆ្នាំមុនទេ ពោលពលរដ្ឋទូទាំងប្រទេសនៅតែអាចប្រារព្ធពិធីបុណ្យនេះបានធម្មតា។

សម្ដេចមានប្រសាសន៍ថា៖«បុណ្យចូលឆ្នាំឆ្នំានេះ នឹងមិនមានការលុបចោលដូចឆ្នាំមុនទេ ដូច្នេះពលរដ្ឋអាចប្រារព្ធពិធីបុណ្យជាតិនេះបានដដែរ»។

សូមជម្រាបជូនថា កាលពីឆ្នាំមុនកម្ពុជាបានលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចូលឆ្នាំខ្មែរ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង