Cctimesw1140xh150cm copy

សម្ដេចហ៊ុន សែន ឱ្យអាជ្ញាធរពាក់ព័ន្ធសម្រួលការដឹកជញ្ជូន«វត្ថុធាតុដើម»ឱ្យឆាប់រហ័សបំផុត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស ខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូននេះអោយដល់រោងចក្របានឆាប់រហ័សបំផុត។ ការស្នើនេះធ្វើឡើងនៅ ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសកវិទ្យាល័យវ៉ាន់ដា នៅព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០។

សម្ដេច ហ៊ុន សែន បានអរគុណប្រទេសចិនរួមទាំងអ្នកវិនិយោគគិន និងក្រុមហ៊ុនចិនទាំងអស់ដែលបានខិតខំចូលរួមជំរុញការដឹកនាំវត្ថុធាតុដើមមកផ្គត់ផ្គង់តម្រូវការរោងចក្រនានានៅក្នុងប្រទេសកម្ពុជាអោយបានទាន់ពេលវេលា

សូមបញ្ជាក់ថា នាវាដឹកជញ្ជូនចំនួន៧គ្រឿង ដែលដឹកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា កំពុងដឹកចូលមកផែកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះគឺមាន៥គ្រឿងបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ និង ២គ្រឿងទៀតចតនៅកំពង់ផែវៀតណាមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅទីតាំងក្រុងបាវិត ខេត្តស្វាយរៀង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: វត្ថុធាតុដើម
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង