ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី ២៨ មករានេះ បានសម្រេចផ្អាកការរៀបចំកម្មវិធី «មហោស្រពសិល្បៈយុវជនទូទាំងប្រទេស និង ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ២០២១»។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ពន្យល់ថា ការសម្រេចនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។
តែយ៉ាងណាក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជានៅតែរក្សាទុកត្រឹមការរៀបចំអបអរសាទ «ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ២០២១» តាមរយៈការបោះពុម្ភគំនូរផ្សាយការចងបដា ការផលិតឯកសារ និងវីដេអូ សម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គម៕