ភ្នំពេញ៖ក្រុមមេធាវីរបស់លោក កឹម សុខា ប្រធានអតិតគណបក្សសង្រ្គោះជាតិ បានដាក់លិខិតជាលើកទី៣ទៅចៅក្រុមប្រឹក្សាជំនុំជម្រេះសាលាដំបូងរាធានីភ្នំពេញ ដើម្បីស្នើសុំការពន្លឿនការជំនុំជម្រេះក្តីលើកូនក្តីរបស់ខ្លួន ខណៈគិតត្រឹមខែមករា ឆ្នាំ២០២១នេះ សំណុំរឿងក្តីរបស់លោកកឹម សុខា មានរយៈពេលជាង៣ឆ្នាំមកហើយ។
បើតាមក្រុមមេធាវី សម្រាប់រឿងក្តីផ្ទាល់ខ្លួនលោក កឹម សុខា គឺលោកបានឲ្យមេធាវីព្យាយាមធ្វើតាមនីតិវិធីច្បាប់ ក្នុងនោះការស្នើសុំឲ្យបើកសវនាការបន្តមិនតិចជាង ៣ដង និងសុំអន្តរាគមន៍ជម្រុញឲ្យបើកសវនាការពីក្រសួងយុត្តិធម៌ផងដែរ។ តែលទ្ធផលនៅមិនទាន់ទទួលបាន។
មេធាវីលោកកឹមសុខា យល់ឃើញថា ការទុកសំណុំរឿងចាស់ចោលហួសហេតុពេកមិនមែនជាជម្រើសល្អទេ ហើយការអួសបន្លាយនៃដំណើរការជំនុំជម្រេះក្តីមិនមានច្បាប់ និងនីតិវិធីសំអាងបែបនេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់លោកកឹម សុខា៕