ភ្នំពេញ៖ ពិព័រណ៍ឧស្សាហកម្មសំណង់ កម្ពុជា-អន្តរជាតិ គឺរៀបចំឡើងជារៀងរាល់ចុងឆ្នាំ ហើយនៅឆ្នាំ២០២៦នេះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី ៤-៦ ធ្នូ ២០២៦។បច្ចុប្បន្ននេះ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ បានចាប់ផ្តើមប្រកាសបើកទទួល ចុះឈ្មោះ ពីក្រុមហ៊ុនជាតិ និងអន្តរជាតិ ដើម្បីជួលស្តង់ដាក់តាំងបង្ហាញពីផលិតផលរបស់ខ្លួនទៅកាន់មហាជន។
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ រៀបចំឡើងដោយ សមាគមអ្នកសាងសង់កម្ពុជា ដើម្បីផ្តល់ជូន៖ឱកាស: លោកអ្នកជាម្ចាស់ក្រុមហ៊ុននានាបានជួបផ្ទាល់ជាមួយ អ្នកទិញ អ្នកលក់ អ្នកសាងសង់ អ្នកម៉ៅការសំណង់ ម្ចាស់គម្រោង និងជាច្រើនទៀត។បង្កើតបានជាបណ្ដាញ៖ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំក្រុមហ៊ុនក្នុងវិស័យឧស្សាហកម្មសំណង់។
បន្ថែមពីនេះ ក្នុងពិព័រណ៍ឧស្សាហកម្មសំណង់ កម្ពុជា-អន្តរជាតិ នឹងជួបជាមួយ Exhibitors មកពីក្នុងស្រុក និង ក្រៅស្រុក មានជាអាទិ៍ ចិន វៀតណាម កូរ៉េ ឥណ្ឌា ម៉ាឡេស៊ី សិង្ហបុរី និងជាច្រើនប្រទេសទៀត និង ជួបសមាជិក CCA៖ ឱកាសជួបជាមួយនឹងសមាជិករបស់ CCA ដែលមកពីវិស័យសំណង់ធំៗ។ ទទួលបានការបញ្ចុះតម្លៃជាច្រើនពីក្រុមហ៊ុនក្នុងស្រុកនិងក្រៅស្រុកនូវផលិផលល្អៗនិងគុណភាពខ្ពស់ និង អាចស្វែងរកងារបន្ថែមពីកម្មវិធីនេះ និងជួបជាមួយកម្មវិធីជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែម៖ ជួលស្តង់ / Rent booth: +855965811861 Telegram: https://t.me/Sinat_CCA