Swift cc time

ក្រុមហ៊ុនចែកចាយរថយន្តល្បីមួយរបស់ចិន នឹងសម្ពោធរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជាជាផ្លូវការ ក្នុងឆ្នាំ២០២៦នេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd ដែលជាក្រុមហ៊ុនមួយទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង Chevrolet នៅកម្ពុជា នឹងសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ ខណៈនាពេលថ្មីៗនេះ រោងចក្រនេះបាននិងកំពុងដំណើរការបឋម។

លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. បានគូសបញ្ជាក់ថា ក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង Chevrolet នៅកម្ពុជា ហើយក្រុមហ៊ុនក៏បានពង្រីកការវិនិយោគលើការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ នៅប្រទេសកម្ពុជា ដោយរោងចក្របង្គុំ និងដំឡើងរថយន្តនេះ បានសាងសង់រួចរាល់ និងបានចាប់ផ្តើមដំណើរការបឋម នាពេលថ្មីៗនេះ។

លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមថា ក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារនៅរោងចក្រប្រមាណ ២៥០នាក់ ដែលសុទ្ធសឹងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវរថយន្តដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យជូនអតិថិជនកម្ពុជា។ លោកក៏បានគោរពអញ្ជើញ សម្ដេចធិបតី ផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ ក្នុងពេលវេលាសមស្របណាមួយ នាឆ្នាំ២០២៦នេះ។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការពង្រីកការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន ដែលការវិនិយោគលើវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យាដល់កម្លាំងពលកម្មកម្ពុជា និងផ្តល់នូវផលិតផលដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យ៕


Khcct banner

អត្ថបទទាក់ទង