ព្រៃវែង៖ យោងតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឲ្យដឹងថា ការនាំស្រូវចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានចំនួន ប្រមាណ ៥ ៩០៨ តោន ចេញតាមច្រកពីរគឺ៖ ១-តាមច្រកកបន្ទាយចក្រីស្ថិតនៅក្នុងស្រុកព្រះស្តេច មានចំនួន៣៩០៣តោន/ថ្ងៃ និង ២-តាមច្រកកោះរកាស្ថិតនៅក្នុងស្រុកពាមជរ មានស្រូវនាំចេញសរុប ២ ០០៥តោន/ថ្ងៃ ។ ដោយឡែកសម្រាប់តំលៃស្រូវនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖
១ -ស្រូវផ្ការំដួល មានតម្លៃ ១ ១៥០ រៀល/គក្រ
២-ស្រូវក្រសាំងទាប មានតម្លៃ ១ ១៥០រៀល/គក្រ
៣-ស្រូវ OM5451 មានតម្លៃ ១ ១០០ រៀល/គក្រ
៤ -ស្រូវអីអ៊ែ504 មានតម្លៃ ១ ១០០រៀល/គក្រ ។

