Yearendyearend1140x150

ទិន្នផលស្រូវត្រយងកើនឡើងជាង៥០ភាគរយ ពេលកសិករអនុវត្តបច្ចេកទេសថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAID ព្រៃឡង់បៃតង

កម្ពុជា៖ សមាជិក ស្រូវត្រយងចំនួនប្រាំមួយនាក់ត្រូវបានជ្រើសរើសដើម្បីអនុវត្តបច្ចេកទេសបំបែកដី ជីកំប៉ុស និង ដំណាំគម្របដី។ លទ្ធផលនៃគម្រោងសាកល្បងនេះប្រែប្រួលពីកន្លែងមួយទៅកន្លែងមួយ ដោយសារភាពខុសគ្នានៃលក្ខខណ្ឌដី និងការអនុវត្តបច្ចេកទេស។ ជាលទ្ធផល ការអនុវត្តបច្ចេកទេសនេះ បានធ្វើឱ្យទិន្នផលស្រូវកើនឡើងយ៉ាងហោចណាស់៥៨%។

តាមរយៈជំនួយដល់អង្គការសន្សំម្លប់ព្រៃ គម្រោង USAID ព្រៃឡង់បៃតងកំពុងគាំទ្រគម្រោងសាកល្បងសម្រាប់កសិករស្រូវត្រយងនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ទៅលើការប្រើបច្ចេកទេសបំបែកដី ជីកំប៉ុស និង ដំណាំគម្របដី។ សមាជិក ស្រូវត្រយងចំនួនប្រាំមួយនាក់ត្រូវបានជ្រើសរើសដើម្បីអនុវត្តវិធីសាស្រ្តថ្មីនេះ ដែលប្រាំនាក់នៅខេត្តព្រះវិហារ និងម្នាក់នៅស្ទឹងត្រែង។

រូបភាព៖ USAID ព្រៃឡង់បៃតង

លទ្ធផលនៃគម្រោងសាកល្បងនេះប្រែប្រួលពីកន្លែងមួយទៅកន្លែងមួយ ដោយសារភាពខុសគ្នានៃលក្ខខណ្ឌដី និងការអនុវត្តបច្ចេកទេស។ ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបវាលស្រែដែលមិនបានអនុវត្តបច្ចេកទេសនិងវាលស្រែដែលអនុវត្តបច្ចេកនេះ ទីតាំងដែលបានអនុវត្តវិធីសាស្ដ្រនេះ ទិន្នផលស្រូវកើនឡើង៥៨%។ ដីស្រែធម្មតាផ្តល់ទិន្នផលជាមធ្យម ១.៤៥៤ គីឡូក្រាមក្នុងមួយហិកតា ចំណែកដីស្រែសាកល្បងទទួលផលជាមធ្យម ២.២៩៩ គីឡូក្រាមក្នុងមួយហិកតា។

កសិករស្រូវត្រយង អនុវត្តការមិនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ជីគីមី មិនបរបាញ់ និងមិនកាប់បំផ្លាញព្រៃឈើ។ ជាថ្នូរនឹងការអនុវត្តតាមគោលការណ៍ទាំងនេះ ពួកគេទទួលបានតម្លៃស្រូវរបស់ពួកគេ ៧០% លើតម្លៃទីផ្សារ ហើយពួកគេទទួលបានការគាំទ្រផ្នែកបច្ចេកទេសដើម្បីកែលម្អផលិតកម្មស្រូវ និងអនុវត្ត កសិកម្មដែលធន់នឹងអាកាសធាតុ។

រូបភាព៖ USAID ព្រៃឡង់បៃតង

គួរបញ្ជាក់ថា ការប្រើបច្ចេកទេស ជីកំប៉ុស ដំណាំគម្រប និងការបំបែកដី គុណភាពដីនឹងមានការកើនឡើងក្នុងរយៈពេលវែង ដោយសារតែអាសូត និងសមាសធាតុសរីរាង្គផ្សេងទៀត ត្រូវបានជ្រាបចូលទៅក្នុងដី។ ការកែលម្អគុណភាពដីនាំឱ្យទិន្នផលមានការកើនឡើង។ ទិន្នផលកើនឡើង លើកទឹកចិត្តកសិករឱ្យចូលរួមកម្មវិធីស្រូវត្រយង។ នៅពេលដែលមានការកើនឡើងនៃចំនួនសមាជិកសហគមន៍ដែលជាកសិករស្រូវត្រយងដែលចូលរួមដល់ការអភិរក្សសត្វព្រៃ ការសិក្សាបង្ហាញថាសត្វព្រៃជិតផុតពូជ និងជម្រករបស់ពួកវាត្រូវបានការពារប្រសើរជាងមុន ហើយជីវភាពសហគមន៍ក៏ប្រសើរឡើង៕

រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ស្រូវ ស្រូវត្រយង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង