Smart saver cctime web bannertif

២០២១៖ក្រសួងសេដ្ឋកិច្ចសម្រេចមិនរើសមន្ត្រីគយពីខាងក្រៅ ដើម្បីកាត់បន្ថយចំណាយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំ ស្តីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជន ជាមន្ត្រីរាជការឱ្យចូលបម្រើការងារ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចថា នៅក្នុងឆ្នាំ២០២១នេះ សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីគយ នឹងត្រូវជ្រើសចេញពីមន្ត្រីរាជការស្រាប់ ដោយមិនរើសមកពីខាងក្រៅបន្ថែមនោះទេ។ ការសម្រេចនោះ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ដើម្បីជួយបន្ថយការចំណាយថវិកា។នេះបើយោងតាមComment ឆ្លើយតបនឹងចម្ងល់របស់សាធារណជន លើក Facebook របស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា "ក្នុងគោលដៅកាត់បន្ថយចំណាយ ក្នុងឆ្នាំ២០២១ នេះ ក្រសួងជ្រើសរើសមន្ត្រីគយ ចេញពីមន្ត្រីរាជការស្រាប់ ដោយសារកត្តាចំណាយបន្ទុកបុគ្គលិក ពីព្រោះបេក្ខភាពដែលដាក់ពាក្យប្រឡង ជាមន្ត្រីមានក្របខណ្ឌ និងប្រាក់បៀវត្សស្រាប់ ហើយមន្ត្រីដែលប្រឡងជាប់ នឹងមិននាំឱ្យប៉ះពាល់ទៅលើការកើនឡើងនៃទំហំកញ្ចប់ថវិកាជាតិ ជាពិសេសបញ្ហាប្រឈមដែលកើតមានក្នុងស្ថានភាពនៃការរីករាលដាលកូវីដ១៩"។ 

អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងទៀតថា ការជ្រើសរើសលើកនេះ ក៏ផ្តល់ឱកាសដល់មន្ត្រីដែលមានសមត្ថភាព និងចំជំនាញពិតប្រាកដ មានឱកាសផ្លាស់ប្តូរអង្គភាពផងដែរ ហើយការជ្រើសរើសវគ្គនេះ ក៏មានចំនួនមិនច្រើនដែរ។ ដោយឡែកនៅពេលបន្ទាប់ ក្រសួងនឹងធ្វើការប្រឡងជ្រើសរើស ចេញពីសិស្សនិស្សិត និងសាធារណជន នៅពេលមានប្រក្រតីភាពនៃការចំណាយថវិកាជាតិឡើងវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង