Img 1426
Swift cc time

សម្តេច ប៊ុន រ៉ានី អញ្ជើញសួរសុខទុក្ខ លោក អ៊ឹម ឈុនលឹម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី រស់ សូយឿ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសួរសុខទុក្ខ លោក អ៊ឹម ឈុនលឹម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី រស់ សូយឿ ដល់គេហដ្ឋាន នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំការផ្តាំផ្ញើនូវក្តីនឹករលឹកជ្រាលជ្រៅបំផុតពី សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោក អ៊ឹម ឈុនលឹម និងលោកស្រី រស់ សូយឿ ព្រមទាំងក្រុមគ្រួសារផងដែរ។

លោក អ៊ឹម ឈុនលឹម និងលោកស្រី រស់ សូយឿ ព្រមទាំងក្រុមគ្រួសារ មានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ហ៊ុន សែន, សម្តេច ប៊ុន រ៉ានី ហ៊ុនសែន, សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ចំពោះឯកឧត្តម និងក្រុមគ្រួសារជាប់ជាប្រចាំ៕

Khcct banner

អត្ថបទទាក់ទង