681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងរៀបចំដែនដីដាក់ផែនការរៀបចំ«ក្រុង»ឱ្យកាន់តែស្រួលស្រួលរស់នៅប្រកបដោយសិល្បៈ វប្បធម៌ អរិយធម៌

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពក្នុងរាជធានីភ្នំពេញ ២០២៥។

ភ្នំពេញ៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវផែនការរបស់ខ្លួន គិតគូរពីការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំក្រុងឱ្យជាទីក្រុងស្រួលរស់នៅ ជាទីក្រុងប្រកបដោយសិល្បៈ វប្បធម៌ អរិយធម៌។ផែនការនេះ គឺធ្វើឡើងក្រោយពីក្រសួងជោគជ័យក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លីដែលបង្កើនសុវត្ថិភាព ក្នុងការកាន់កាប់អចលនទ្រព្យច្រើនជាងមុន។

យោងតាមក្រសួងរៀបចំដែនដី បានចាត់ទុកពេលវេលាបច្ចុប្បន្ន គឺភាគីពាក់ព័ន្ធត្រូវគិតគូរពីការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំក្រុងឱ្យជាទីក្រុងស្រួលរស់នៅ ជាទីក្រុងប្រកបដោយសិល្បៈ វប្បធម៌ អរិយធម៌ មានមនុស្សប្រកបដោយចំណេះដឹង ដែលផ្តោតលើ៖  ការកំណត់និងបែងចែកតំបន់៖ តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ទីប្រជុំជន, ការរៀបចំរបៀងនិងប៉ូលសេដ្ឋកិច្ច៖ រាជធានីភ្នំពេញ តំបន់ឆ្នេរ តំបន់ទេសចរណ៍ ស្បៀងនិងម្ហូបអាហារ តំបន់ឦសាន តំបន់ឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មគាំទ្រ។

ការកសាងក្រុង និងទីប្រជុំជន៖ ផ្អែកលើគោលនយោបាយគណៈកម្មាការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងគណៈកម្មាការផលិតភាពកម្ពុជា ដោយរៀបចំជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ការកាត់បន្ថយការកកស្ទះក្នុងរាជធានីភ្នំពេញ ការកាត់បន្ថយការជន់លិចក្នុងរាជធានីភ្នំពេញ ការដោះស្រាយសំណង់មិនរៀបរយ និងអគារចាស់ទ្រុឌទ្រោម គម្រោងកែលម្អក្រុង រៀបចំសួននិងលំហសាធារណៈ ដង្ហើមសេដ្ឋកិច្ចក្រុង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៩ មេសា កន្លងទៅក្រសួងរៀបចំដែនដី បានរៀបចំវេទិកាជាតិលើកទី៣ស្ដីពី ទីក្រុងលំនៅឋាន “ការកសាងអនាគតទីក្រុងកម្ពុជា៖ ផលិតភាពនិងភាពធន់ ជាមួយប្រព័ន្ធលំនៅឋានប្រកបដោយបរិយាបន្ន”។វេទិកានេះ ជាការបើកឱកាសដទៃទៀតសម្រាប់ភាគីពាក់ព័ន្ធ ដើម្បីអាចធ្វើការរួមគ្នាដោយមានការឯកភាពគ្នាពីគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូពាក់ព័ន្ធ ទៅលើការរៀបចំក្រុង និងលំនៅឋាននៅកម្ពុជា ឱ្យជាទីក្រុងមានជីវិតនិង សំដៅធានាការអភិវឌ្ឍន៍ស្រុកទេសឱ្យរីកចម្រើនទៅមុខ៕

Khcct banner

អត្ថបទទាក់ទង