ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់កិច្ចសហការរៀបចំកម្មវិធីនេះ ដើម្បីជាការរួមចំណែកថែរក្សាលើកស្ទួយវប្បធម៌អត្តសញ្ញាណជាតិ និងពង្រឹងសាមគ្គីភាពដែលជាខឿនការពារជាតិដ៏រឹងមាំរបស់កម្ពុជា។នេះជាការអះអាងរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ការរៀបចំព្រឹត្តិការណ៍នាឱកាសបុណ្យចូលឆ្នាំខ្មែរ គឺមានគោលបំណងនាំមកនូវការជួបជុំគ្នាក្នុងស្មារតីមហាគ្រួសារខ្មែរ ចូលរួមជំរុញចរន្តសេដ្ឋកិច្ច និងដើម្បីទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា។
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) កំពុងពិនិត្យរៀបចំស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល២៥៧០។ការរៀបចំព្រឹត្តិការណ៍នាឱកាសបុណ្យចូលឆ្នាំខ្មែរ គឺមានគោលបំណងនាំមកនូវការជួបជុំគ្នាក្នុងស្មារតីមហាគ្រួសារខ្មែរ ចូលរួមជំរុញចរន្តសេដ្ឋកិច្ច និងដើម្បីទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា។
បើតាមលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានគូសបញ្ជាកថា ក្នុងពេលជាមួយគ្នានោះ ក៏មិនបំភ្លេចវីរកងទ័ពរបស់កម្ពុជាឡើយ។លោកថា ការរៀបចំព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំ ក៏ជាការផ្សារភ្ជាប់ការដឹងគុណជូនចំពោះវីរកងទ័ពទាំងអស់ និង ជាផ្នែកមួយនៃការពង្រឹងស្មារតីស្នេហាជាតិ ពង្រឹងអត្តសញ្ញាណជាតិ ហើយផ្សព្វផ្សាយនូវអ្វីទៅដែលជាខ្មែរ ដោយបង្ហាញជាសារថា នៅពេលយើងជួបប្រទះបញ្ហាប្រឈម គឺយើងកាន់តែរួមកម្លាំងគ្នា ស្មាគៀកស្មា ខិតខំប្រឹងប្រែងក្រោកឈរដើរទៅមុខ នៅគ្រប់ផ្នែកទាំងអស់។
លោក ឃួង ស្រេង បានបង្ហាញការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។ លោកបានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់កិច្ចសហការរៀបចំកម្មវិធីនេះ ដើម្បីជាការរួមចំណែកថែរក្សាលើកស្ទួយវប្បធម៌អត្តសញ្ញាណជាតិ និងពង្រឹងសាមគ្គីភាពដែលជាខឿនការពារជាតិដ៏រឹងមាំរបស់កម្ពុជា៕