Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

ល្បែងភ្នាល់ប្រាក់តាមអ៉ីនធើណែតមួយន្លែងត្រូវបានបង្ក្រាប​ និងឃាត់ខ្លួនមនុស្ស៧នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ទីតាំងបើកលេងល្បែងភ្នាល់ប្រាក់តាមប្រព័ន្ធអ៉ីនធើណែតមួយកន្លែង នៅភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ត្រូវបានបង្ក្រាបដោយ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ  បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រភេទភ្នាល់ប្រាក់តាមប្រព័ន្ធអ៉ីនធើណែត (Internet) មួយកន្លែង ដែលស្ថិតនៅផ្ទះលេខ ១៧៩ អា ផ្លូវបេតុង ក្រុមទី១៨ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ឋិតក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនេះ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់ (ស្រី ០០ នាក់) ជាអ្នកមើលការខុសត្រូវក្នុងទីតាំងនេះ ចំនួន ០២ នាក់ និងអ្នកលេង ចំនួន ០៥ នាក់) លើសពីនេះ បានដកហូត កុំព្យូទ័រចំនួន ១៤ ឈុត ( ម៉ូនីទ័រ ១៤គ្រឿង និង ម៉ាស៊ីន ១៤គ្រឿង) រួមទាំង សម្ភារៈជា តុកៅអីមួយចំនួនទៀត។ បច្ចុប្បន្ននេះ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ល្បែង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង