681 ezgif.com resize
Swift cc time

កម្ពុជាប្រាប់ស្ថានតំណាងខ្លួននៅបរទេសជូនដំណឹងអ្នកដំណើរចៀសវាងធ្វើដំណើរឆ្លងកាត់ថៃនិងផ្អាកប្រើសេវាក្រុមហ៊ុនអាកាសចរណ៍ថៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ទេសចរនៅថៃ។រូបភាពតំណាង

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ នៅថ្ងៃទី ២៤ ធ្នូនេះ បានណែនាំឲ្យស្ថានតំណាងកម្ពុជា នៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និង បរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន។ 

យោងតាមលិខិតរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះអាវុធឈ្លានពានទឹកដីកម្ពុជា អាជ្ញាធរថៃ បានប្រព្រឹត្តទង្វើមិនសមរម្យ បង្កការ លំបាក និង ការភិតភ័យដល់អ្នកដំណើរបរទេស និង ពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃចូលមក ប្រទេសកម្ពុជាដោយអាជ្ញាធរថៃ បានឃាត់ខ្លួន នាំទៅសាកសួរ ថតវីដេអូ និង ឆែកឆេរវ៉ាលីសជាដើម។

បើតាមក្រសួង ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃនេះ ក្រសួងសូមធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និង បរទេសឱ្យចៀសវាងធ្វើ ដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន៕

Khcct banner

អត្ថបទទាក់ទង