681 ezgif.com resize
Swift cc time

ក្រសួងទេសចរណ៍គ្រោងដាក់ដំណើរការ«គេហទំព័រ និង APP» ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ភ្នំពេញ៖ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី ២៩ វិច្ឆិកានេះ បានចាប់ដៃគ្នាជាមួយក្រុមហ៊ុនឯកជន ស្តីពីការចូលរួមក្នុងបរិវត្តកម្មឌីជីថលនៃក្រសួងទេសចរណ៍។តាមរយៈកិច្ចសហប្រតិបត្តិការខាងលើ ក្រសួងទេសចរណ៍ បានសហការ ជាមួយក្រុមហ៊ុនឯកជនដើម្បីបង្កើតនូវគេហទំព័រ ដែលមានឈ្មោះថា Visit Cambodia និងកម្មវិធី Visit Cambodia APP (Super APP) ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។

ពិធីអនុស្សរណៈនេះរៀបចំឡើង ក្រោមអធិបតីភាពរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយាល់ គ្រុប និង លោកស្រីមាស សុភារ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រាវីនយ៉ា។

ថ្លែងក្នុងកម្មវិធីនេះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការខាងលើ, ក្រសួងទេសចរណ៍ បានសហការ ជាមួយក្រុមហ៊ុន PRAVINYA ដើម្បីបង្កើតនូវគេហទំព័រ ដែលមានឈ្មោះថា Visit Cambodia និងកម្មវិធី Visit Cambodia APP (Super APP) ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។ ជាក់ស្តែងតាមរយៈ កម្មវិធី Super App របស់ក្រុមហ៊ុន PRAVINYA និង រួមជាមួយកិច្ចសហការជាមួយក្រុមហ៊ុន CELLCARD នឹងបន្ថែមមុខងារដល់ Super APP ក្នុងការផ្ដល់នូវភាពងាយស្រួល និង អត្ថប្រយោជន៍បន្ថែមទៀតជូនដល់ភ្ញៀវទេសចរអន្តរជាតិ ដែលមានបំណង ធ្វើដំណើរកម្សាន្ត មកព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលជានិច្ចជាកាលតែងតែបានចូលរួមសហការគាំទ្រឧបត្ថម្ភ សព្វគ្រប់បែបយ៉ាង តាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយនៅរាល់ព្រឹត្តិការណ៍ ពិធីបុណ្យ និងកម្មវិធីនានារបស់ក្រសួងទេសចរណ៍ ដែលជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ព្រមទាំងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។លោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប្រាវីនយ៉ា ដែលបានចូលរួមជាមួយក្រសួងទេសចរណ៍នៅក្នុងការអភិវឌ្ឍទេសចរណ៍ឌីជីថលនៅក្នុងបរិបទបរិវត្តកម្មឌីជីថលដ៏មានសារៈសំខាន់ នាពេលនេះ៕

Khcct banner

អត្ថបទទាក់ទង